គ្រប់គ្នាតែងជួបបញ្ហា ហើយអ្នកខ្លះអាចទប់ទល់ស្វែងរកការដោះស្រាយមួយសម្រាប់ជីវិតរបស់ខ្លួនបាន ប៉ុន្តែមានមនុស្សច្រើនណាស់ ដែលបញ្ហាហើយអស់សង្ឃឹម គ្មានកម្លាំងនឹងបន្តជីវិតទៅមុខទៀត។ ថ្ងៃនេះឧកញ៉ាញូស៍ មាន ៧ ចំណុច ដើម្បីផ្លាស់ប្តូរភាពអស់សង្ឃឹមឲ្យជាកម្លាំងចិត្តក្រោកឈរឡើង ពីអ្នកឧកញ៉ាបណ្ឌិត ជា ចំរើន ដែលជាប្រធានមជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្ត្រកម្ពុជា។
១.ទទួលស្គាល់ការពិត
លោកអ្នកត្រូវតែទទួលស្គាល់នូវអ្វីដែលយើងធ្វើកន្លងមកទោះលទ្ធផលបែបណាក៏ដោយត្រូវទទួលស្គាល់ពិតជានិច្ច។
២.ផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង
កម្លាំងខាងក្រៅគ្រាន់តែជាផ្នែតូចមួយ ប៉ុន្តែកម្លាំងខាងក្នុងគឺខ្លួនយើងផ្ទាល់ដែលដឹងថាជីវិតយើងជិតអស់ថ្មហើយត្រូវសាក់ថ្មវិញ ដូច្នេះលោកអ្នកត្រូវតែផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងគ្រប់ដង្ហើមចេញចូល។
៣.ត្រូវងើបឈរឡើងវិញ
គ្មាននរណាម្នាក់ដែលថាមិនធ្លាប់ដើរដួទេ គ្រាន់តែគេនៅតែងើបៗហើយបន្តដំណើរដើរទៅមុខមិនរាថយ។
៤.ចាត់ទុករឿងកន្លងហួសជាមេរៀន
គ្មានអតីតកាល គឺគ្មានបច្ចុប្បន្ន ដូច្នេះហើយមនុស្សគ្រប់គ្នាមានរឿងរ៉ាច្រើនដែលកន្លងហួស ម្លេះហើយអ្នកត្រូវចាត់ទុករឿងកន្លងហួសជាមេរៀន។
៥.អ្វីដែលនឹងកើតឡើងវាគង់កើតឡើង
យើងគ្រប់គ្នាមិនអាចដឹងបានថា នៅថ្ងៃខាងមុខ មានអ្វីកើតឡើងជោគជ័យឬបរាជ័យនោះឡើយ បើយើងដឹងចឹងត្រូវប្រាប់ខ្លួនឯងថាអ្វីដែលនឹងកើតឡើងវាគង់កើតឡើង។
៦.ចាប់ផ្តើមសារជាថ្មីហើយខំប្រឹងឲ្យខ្លាំងជាងមុនទ្វេរដង
ជួបបរាជ័យម្តង ចាប់ផ្តើមជាថ្មី ជួបបរាជ័យ៣ដង ត្រូវចាប់ផ្តើមសារជាថ្មីទៀត ហើយខំប្រឹងឲ្យខាំ្លងជាងមុនទៅទៀត។
៧.កុំយករឿងអតីតកាលមកសង្កត់ថ្ងៃនេះ
អតីតកាលជាមេរៀនក៏ពិតមែន ប៉ុន្តែរឿងខ្លះក៏វាមិនល្អដែល ចឹងយើងកុំយករឿងអតីតកាលមកសង្កត់លើជីវិតយើងថ្ងៃនេះទេ។
បើលោកអ្នកអនុវត្តនូវ ៧ ចំណុចខាងលើបាន នឹងនាំទៅការផ្លាស់ប្តូរភាពអស់សង្ឃឹមឲ្យជាកម្លាំងចិត្តក្រោកឈរឡើងវិញជាក់ជាមិនខាន។
អត្ថបទ៖ ឧកញ៉ាក្បាលកោះ