ប្រមុខការទូតចិនអំពាវនាវឲ្យមានកិច្ចប្រជុំសន្តិភាពទ្រង់ទ្រាយធំ ជុំវិញបញ្ហាសង្គ្រាមនៅតំបន់ហ្កាហ្សា

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា សង្គ្រាមនៅតំបន់ហ្កហ្សាកំពុងរីករាលដាលខ្លាំង ហើយប្រទេសចិនក៏កំពុងអំពាវនាវឲ្យមាន​កិច្ចប្រជុំសន្តិភាពទ្រង់ទ្រាយធំ ដើម្បីរកដំណោះស្រាយសម្រាប់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រមុខការទូតចិនបានលើកឡើងបែបនេះ អំឡុងពេលជួបពិភាក្សាការងារជាមួយ​រដ្ឋមន្ត្រីការ​បរទេស​អេហ្ស៊ីប លោក Sameh Shoukry នៅទីក្រុង Cairo ដោយបានសង្កត់ធ្ងន់ថា សង្គ្រាមនៅតំបន់ហ្កាហ្សា បានបង្កឲ្យមានមនុស្សបាត់បង់ជីវិតជាច្រើន ធ្វើឲ្យកើតមានវិបត្តិមនុស្សធម៌ និងជះឥទ្ធិពលអវិជ្ជមានទូទាំងពិភពលោក។

លោក Wang ថែមទាំងបានលើកឡើងទៀតថា សមាគមអន្តរជាតិគួរតែយកចិត្តទុកដាក់ ចំពោះបញ្ហាមួយនេះ ព្រោះវាបានធ្វើឲ្យប្រទេសនៅក្នុងតំបន់ជាច្រើនរងផលប៉ះពាល់ ហើយអនាគតតំបន់ហ្កាហ្សា គឺកំពុងធ្លាក់ចុះក្នុងរណ្ដៅយ៉ាងជ្រៅ ពិបាកក្នុងការស្រោចស្រង់ឡើងវិញណាស់។

សូមជម្រាបដែរថា គិតមកទល់ពេលនេះ សង្គ្រាមនៅតំបន់ហ្កាហ្សារវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន បានអូសបន្លាយរយៈពេល ១០០ថ្ងៃ ហើយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងធ្វើឲ្យសេដ្ឋកិច្ចទូទាំងពិភពលោកខាតបង់រាប់រយលានដុល្លារផងដែរ ស្របពេលមហាអំណាចជាច្រើន កំពុងរិះរកវីធីសាស្ត្រដើម្បីដោះស្រាយបញ្ហាមួយនេះ៕