មូលនិធិមហាសេដ្ឋី Bill Gates គ្រោងចាយលុយជិត ៩ពាន់លានដុល្លារក្នុងឆ្នាំនេះ

អន្តរជាតិ

មូលនិធិ The Bill & Melinda Gates Foundation របស់មហាសេដ្ឋីអាមេរិក លោក Bill Gates មានបំណងចាយលុយប្រមាណ ៨,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ដើម្បីជួយដល់ប្រទេស​ដែលមានអត្រាចំណូលទាបបំផុតនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កញ្ចប់ទឹកប្រាក់សម្រាប់ឆ្នាំ២០២៤ របស់មូលនិធិមហាសេដ្ឋីរូបនេះ គឺមានច្រើនជាងឆ្នាំទៅប្រមាណ ៤% និងច្រើនជាងកាលឆ្នាំ២០២១ រហូតដល់ ២ពាន់លានដុល្លារ ហើយក៏ត្រូវចាត់ទុកថា ជាកញ្ចប់ចំណាយច្រើនបំផុតរបស់មូលនិធិ តាំងពីបង្កើតឡើងកាលពីឆ្នាំ២០០០ ផងដែរ។

រំលឹកបន្តិចថា មូលនិធិ The Gates Foundation គឺជាកូនសោសំខាន់បំផុតមួយ ដែលតែងជួយទ្រទ្រង់ដល់វិស័យសុខាភិបាលទូទាំងសកលលោក តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩។

មូលនិធិមួយនេះផងដែរ ក៏តែងតែផ្ដល់ជំនួយសម្រាប់ការស្រាវជ្រាវ និងបង្កើតឱសថថ្មីៗ នៅក្នុងវិស័យសុខាភិបាល និងជួយដល់ការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាទូទាំពិភពលោកថែមទៀត៕