Apple ចេញវិធានការថ្មី ក្រោយអត្រាលក់ទូរស័ព្ទ iPhone នៅចិន ធ្លាក់ចុះយ៉ាងគំហុក

អន្តរជាតិ

ក្រុមហ៊ុន Apple បានដាក់នូវវិធានការថ្មី បន្ទាប់ពីអត្រាលក់ទូរស័ព្ទ iPhone នៅប្រទេសចិន មានការធ្លាក់ចុះយ៉ាងសំបើមនៅក្នុងសប្ដាហ៍ដំបូង នៃឆ្នាំ២០២៤ ខណៈវិធានការថ្មីនោះ គឺផ្ដល់ការបញ្ចុះតម្លៃមិនធ្លាប់មាន សម្រាប់ទូរស័ព្ទ iPhone 15 នៅប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន Apple បានប្រកាស​បញ្ចុះតម្លៃទូរស័ព្ទ iPhone 15 រហូតដល់ ៥% ប្រហែល ៥០០យ៉ន់ ឬ ៧០ដុល្លារក្នុងមួយគ្រឿង ពីថ្ងៃទី ១៨ ខែមករា រហូតដល់ថ្ងៃទី២១ ខែមករា។

ការបញ្ចុះតម្លៃមួយនេះ គឺកើតឡើងក្រោយអត្រាលក់របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិក ធ្លាក់ចុះខ្លាំង ខណៈក្រុមហ៊ុនគូប្រជែងនៅប្រទេសចិនដូចជា Huawei និង Xiaomi មានកំណើនលក់ដ៏សំបើម។

ជម្រាបបន្ថែមថា អត្រាលក់ទូរស័ព្ទ iPhone 15 នៅប្រទេសចិន គឺមានកម្រិតទាបបំផុត ដែលក្រុមហ៊ុន Apple មិនធ្លាប់មាន ដូច្នេះហើយទើបក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ កំពុងរកវិធីសាស្ត្រ​បង្កើនកំណើនលក់ នៅក្នុងទីផ្សារដ៏ធំនៅលើពិភពលោកមួយនេះ៕