Bill Gates ជាប់ឈ្មោះជាម្ចាស់កាន់កាប់ដីស្រែចម្ការឯកជនធំបំផុត នៅសហរដ្ឋអាមេរិក

អន្តរជាតិ

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ត្រូវបានចាត់ទុកថាជាម្ចាស់ដីស្រែឯកជនដ៏ធំបំផុត នៅសហរដ្ឋអាមេរិក ជាមួយនឹងការកាន់កាប់ដីស្រែ​ចម្ការ​សរុបចំនួន ១១១ ២៨៨ ហិកតា គ្របដណ្តប់នៅពាសពេញរដ្ឋចំនួន ១៧ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដីស្រែចម្ការរបស់លោក Bill Gates ភាគច្រើនត្រូវបានទិញតាមរយៈកិច្ចព្រមព្រៀងធំៗជាច្រើន ដោយក្នុងនោះរួមទាំងការទិញយកគម្រោងអចលនទ្រព្យដីចម្ការចំនួន ៦១ គម្រោង ក្នុងតម្លៃប្រមាណ ៥២០លានដុល្លារ ពីក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋកាដាណា Pension Plan Investment Board និងការទិញយកផ្ទៃដីកសិកម្មទំហំ ៥ ៩៩៩ ហិកតាផ្សេងទៀត នៅក្នុងរដ្ឋ Washington ក្នុងតម្លៃ ១៧១ លានដុល្លារ ពីក្រុមហ៊ុន 100 Circles Farm។

ក្នុងចំណោមដីស្រែចម្ការទាំងនោះ កសិដ្ឋានដាំដំណាំ Angelina ក្នុងរដ្ឋ Louisiana គឺជាផ្ទៃដីដ៏ធំបំផុតដែលលោក Bill Gates បានកាន់កាប់ ខណ:កសិដ្ឋាននេះមានទំហំជិត ២៨ ៣០០ ហិកតា និងដាំដុះដំណាំជាចម្បងដូចជា សណ្តែកសៀង ពោត កប្បាស និងស្រូវ។

ជម្រាបជូនផងដែរថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសរុបរបស់លោក Bill Gates មានចំនួនសរុប ១២០,៣ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី៧ នៅលើពិភពលោក៕