បន្ទាប់ពីមើលឃើញពីសន្ទុះនៃគាំទ្រ និងស្រលាញ់ពេញបេះដូង ពីសំណាក់បងប្អូនសាធារណៈជនក្មេងចាស់ គ្រប់វ័យរាប់មុឺននាក់ មកលើការរៀបចំព្រឹត្តិការណ៍ “Beyond Supercar “ ដែលបានរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ លោកឧកញ៉ា លាង ពៅ និងម្ចាស់រថយន្តប្រភេទ Supercar និង Hyper Car បានមូលមតិគ្នាជាថ្មីម្ដងទៀត ត្រៀមប្រមូលផ្ដុំ និងរៀបចំគ្នាជាថ្មី ឱ្យកាន់តែធំ និងអស្ចារ្យជាងមុន ក្នុងព្រឹត្តិការណ៍ “Rev Up Beyond Supercar Cambodia” ។
ព្រឹត្តិការណ៍ជំនួបម្ចាស់រថយន្តបែបSupercar និង Hyper Car “Rev Up Beyond Supercar Cambodia” នេះ ត្រៀមនឹងរៀបចំឡើងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅបរិវេនអគារពាណិជ្ជកម្ម ជីប ម៉ុង ថៅវើ។ ក្នុងសន្និសីទការសែត កាលពីថ្ងៃទី១៥ ខែមករា ម្សិលមិញ នៅThe Winds Rooftop Bar & Lounge ជាន់ទី៤៤ នៃអគារ ជីប ម៉ុង ថៅវើ លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើវីជីស និងជាអ្នកតំណាងឱ្យម្ចាស់រថយន្ត super car ទាំងអស់ មានប្រសាសន៍ថា៖ គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបំពេញបំណងអ្នកស្រលាញ់ប្រភេទរថយន្ត Supercar ទាំងអស់។ បន្ថែមពីនោះ ក៏ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យ និងរឹតចំណងមិត្តភាពរវាងម្ចាស់រថយន្តនីមួយៗ រួមទាំងបង្កើតភាពស្និតស្នាល និងសាមញ្ញ រវាងម្ចាស់រថយន្ត Super car និងបងប្អូនដែលនិយមគាំទ្រ និងស្រលាញ់ចូលចិត្តរថយន្តក្នុងក្ដីស្រមៃរបស់ខ្លួន។
ឧកញ៉ា លាង ពៅ បានបន្ថែមថា ព្រឹត្តិការណ៍ “Rev Up Beyond Supercar Cambodia” លើកនេះ ធានាថានឹងមិនធ្វើឱ្យម្ចាស់រថយន្ត ក៏ដូចជា បងប្អូនសាធារណជនខកបំណងឡើយ ព្រោះព្រឹត្តិការណ៍លើកនេះ នឹងមានចំនួន រថយន្ត super car និង hyper car ចូលរួមរហូតដល់ជាង ១០០គ្រឿង។ ហើយកាន់តែពិសេសជាងនេះទៀតនោះ បងប្អូនអាចូលរួមទស្សនាដោយសេរី រួមទាំងអាចចុះឈ្មោះទទួលបានគូប៉ុងបញ្ចុះតម្លៃពិសេសៗទៅលើការពិសារអាហារ និងភេសជ្ជៈគ្រប់ប្រភេទ ពីសណ្ឋាគារ Faifield By Mirroit Phnom Penh នៅខាងក្នុងអគារ ជីប ម៉ុង ថៅវើ ថែមទៀតផង។
សម្រាប់ម្ចាស់រថយន្តSupercar និង Hyper Car ទាំងអស់ ដែលមានបំណងចូលរួម ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ និងកក្រើកនេះ ក៏អាចចុះឈ្មោះតាមរយៈលីង ឬ QR Code នេះចាប់ពីឥឡូវបានផងដែរ! លីងដើម្បីចុះឈ្មោះកម្មវិធី Rev Up Beyond Supercar Cambodia
កុំភ្លេច ចូលរួមទស្សនាកម្សាន្តដោយសេរី ក្នុងព្រឹត្តិការណ៍ “Rev Up Beyond Supercar Cambodia” ដ៏ធំប្រចាំឆ្នាំ២០២៤ នារសៀលថ្ងៃទី២៧ ខែមករា ខាងមុខនេះ នៅទីតាំងបរិវេនអគារពាណិជ្ជកម្ម ជីប ម៉ុង ថៅវើ ឱ្យបានច្រើនកុះករ!