ចិន ឈរកំពូលគេក្នុងនាមជាប្រទេសដែលឥណ្ឌូនេស៊ី នាំចូលទំនិញច្រើនបំផុត កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមការិយាល័យស្ថិតិរបស់ប្រទេសឥណ្ឌូនេស៊ី (BPS) បានរាយការណ៍ថា ការនាំចូលរបស់ឥណ្ឌូនេស៊ី ពីប្រទេសចិនបានកើនឡើងដល់ ៦២,១៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលស្មើទៅនឹង ២៨,០២% នៃការនាំចូលសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ទំនិញនាំចូលកំពូលរបស់ឥណ្ឌូនេស៊ី ពីប្រទេសចិន មានដូចជាស្មាតហ្វូន ក្នុងតម្លៃ ១,៩៥ពាន់លានដុល្លារ ឬស្មើនឹង ៣,១៤% នៃការនាំចូលទំនិញសរុបពីប្រទេសចិន ខណ:បន្ទាប់មកគឺកុំព្យូទ័រយួរដៃ (១,៦៤%) ឧបករណ៍បញ្ជូនតង់ស្យុង (១,៣៧%) ទំនិញមេកានិច (១,២៣%) %) និងខ្ទឹមស (១,០៤%) រួមទាំងទំនិញផ្សេងៗទៀត។

គួរឲ្យដឹងថា ប្រទេសជប៉ុន គឺជាអ្នកនាំចូលទំនិញធំបំផុតលំដាប់ទីពីររបស់ឥណ្ឌូនេស៊ី ដែលមានចំណែកទីផ្សារច្រើនជាង ៧​,៤% ក្នុងតម្លៃសរុប ១៦,៤៤ពាន់លានដុល្លារ ខណ:ទំនិញនាំចូលសំខាន់ៗ មានដូចជាផលិតផលដែក យានយន្ត និងឧបករណ៍ប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។

ជម្រាបជូនទៀតផងដែរថា គិតក្នុងខែធ្នូ ឆ្នាំ២០២៣ ការនាំចូលសរុបរបស់ឥណ្ឌូនេស៊ី មានចំនួន ១៩,១១ពាន់លានដុល្លារ ធ្លាក់ចុះ ២,៤៥% បើធៀបនឹងខែវិច្ឆិកា ខណ:ការនាំចូលប្រេង និងឧស្ម័ន ក្នុងខែធ្នូ ឆ្នាំមុន បានកើនឡើងដល់ ៣,៣៧ពាន់លានដុល្លារ៕