មហាសេដ្ឋីអាមេរិក ប្រកាសដកខ្លួនចេញពីសមាជិកប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Facebook

អន្តរជាតិ

មហាសេដ្ឋីអាមេរិក លោកស្រី Sheryl Sandberg បានប្រកាសនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ថា លោកស្រីនឹងដកខ្លួនចេញពីសមាជិកនៃក្រុមប្រឹក្សាភិបាល ប្រចាំក្រុមហ៊ុន Meta បន្ទាប់ពីកាន់តំណែងអស់រយៈពេលច្រើនជាងមួយទសវត្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីស្រីរូបនេះបានបញ្ជាក់ថា លោកស្រីនឹងមិនឈរឈ្មោះជាបេក្ខភាពសមាជិកក្រុមប្រឹក្សាភិបាល ដែលនឹងត្រូវបោះឆ្នោតជ្រើសរើសនាខែឧសភាខាងមុខឡើយ ប៉ុន្តែលោកស្រីនឹងបន្តធ្វើជាទីប្រឹក្សាប្រចាំក្រុមហ៊ុន Meta វិញ។

រំលឹកបន្តិចថា លោកស្រី Sheryl Sandberg ត្រូវបានទស្សនាវដ្ដី Forbes ព្យាករណ៍ថា មានទ្រព្យសម្បត្តិសរុប ១,៩ពាន់លានដុល្លារ និងជាប់នៅលេខរៀងទី១៧ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីស្រីអាមេរិក ដែលរកស៊ីពីបាតដៃទទេ។

ជម្រាបបន្ថែមថា ប្រភពចំណូលធំរបស់លោកស្រី គឺជាការលក់ភាគហ៊ុនក្រុមហ៊ុន Meta ពោលចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ មហាសេដ្ឋីរូបនេះ លក់ភាគហ៊ុនក្រុមហ៊ុន Meta សរុបជាទឹកប្រាក់បានប្រហែល ១,៨ពាន់លានដុល្លារឯណោះ៕