កាលពីថ្ងៃទី១៨ តុលា ២០២០ លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងកូនស្រីច្បង គីម សំណាង ចូលី បានយកអង្ករ ៣តោន មកចែកជូនដល់អ្នកភូមិមួយចំនួន នៅក្នុង ឃុំ ភូមិធំ និង ឃុំគគីរនិងអង្ករ២តោនទៀត ដល់បងប្អូនជាកម្មករ និងជាងសំណង់នៅក្នុងបុរី KS Residence នៅកៀនស្វាយ។ជាមួយនឹងសកម្មភាពសប្បុរសធម៌នេះ លោកឧកញ៉ាបណ្ឌិត បានបង្រៀនកូនស្រីច្បងនៅចំណុច៣ដែលជា ចំណេះដឹងទូទៅមួយ មហាជនគូរតែយកទៅអនុវត្តន៍តាមពិសេសអ្នកជំនួញ។ ចំណុចទាំង៣នេះ មានដូចខាងក្រោម៖
1. បើកូនអាចបង្កើតផលិតផល ឬសេវាកម្ម ដែលប្រជាជនកម្ពុជាទូទាំងប្រទេសប្រើប្រាស់ជាប្រចាំ នោះកូននឹងក្លាយទៅជាសេដ្ឋីលំដាប់ប្រទេស!
2. បើកូនអាចបង្កើតផលិតផល ឬសេវាកម្ម ដែលមនុស្សលើពិភពលោកប្រើប្រាស់ជាប្រចាំ នោះកូននឹងក្លាយទៅជាសេដ្ឋីលំដាប់ពិភពលោក!
3. បើកូនរកលុយបានកាន់តែច្រើន កូនត្រូវជួយមនុស្សអោយបានកាន់តែច្រើន នោះកូននឹងជោគជ័យកាន់តែច្រើន!
សូមបញ្ជាក់ផងដែរថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងក្រុមការងារ KW Cambodia ទូទាំងប្រទេស កាលពីពេលថ្មីៗនវ បានចូលរួមបរិច្ចាគថិវិកា ចំនួន១៦លាន៨០ម៉ឺនរៀល ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ៕