Google គ្រោងចាក់លុយ ១ពាន់លានដុល្លារ វិនិយោគនៅចក្រភពអង់គ្លេស

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្ស Google មានបំណងវិនិយោគនៅចក្រភពអង់គ្លេស ក្នុងទំហំទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ ជាមួយផែនការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅទីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ Google នឹងសាងសង់លើផ្ទៃដីទំហំ ១៣ហិកតា ដែលត្រូវបានទិញ​ដោយក្រុមហ៊ុនអាមេរិកកាលពីឆ្នាំ២០២០ មានទីតាំងនៅក្នុងតំបន់ Waltham Cross ចំងាយត្រឹម ២៤គីឡូម៉ែត្រ ពីទីក្រុងឡុងដ៍។

ជាមួយគ្នា រដ្ឋាភិបាលអង់គ្លេសក៏បានលើកឡើងថា ការបណ្ដាក់ទុនដ៏ធំរបស់ក្រុមហ៊ុន Google គឺជាការជំរុញចិត្ត និងបង្កើនភាពជឿជាក់ ទៅកាន់ក្រុមហ៊ុនដទៃទៀត ដ្បិតបច្ចុប្បន្នអង់គ្លេស កំពុងព្យាយាមអូសទាញវិនិយោគិនមកបណ្ដាក់ទុន ជាពិសេសនៅលើវិស័យបច្ចេកវិទ្យា និង AI។

សូមរំលឹកបន្តិចថា នេះមិនមែនជាការបណ្ដាក់ទុនទ្រង់ទ្រាយធំដំបូងរបស់ Google នៅអង់គ្លេស​ឡើយ ពោលកាលពីឆ្នាំ២០២២ ក្រុមហ៊ុនខ្នាតយក្សអាមេរិកក៏ធ្លាប់បានទិញយកអគារការិយាល័យ នៅទីក្រុងឡុងដ៍ ក្នុងតម្លៃ ១ពាន់លានដុល្លារផងដែរ សម្រាប់ជាមូលដ្ឋានរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ DeepMind ផ្ដោតសំខាន់​លើបច្ចេកវិទ្យា AI៕