ទើបចុះ MOU ជាមួយ PH Grand Hall ក្នុងសហគមបុរី ប៉េង ហួតបឹងស្នោ ចុងភៅ សេង ហុកហេង ប្រកាសបញ្ចុះតម្លៃ ១០% ជូនគូស្នេហ៍ ២០គូ ដំបូង!

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីអបអរភាពជាដៃគូសហការក្នុងឳកាសនៃការចុះអនុស្សរណៈយោគយល់គ្នា ជាមួយថ្នាក់ដឹកនាំនៃសាលសន្និបាត និងអគារប្រារព្ធកម្មវិធីមង្គលការ ភីអេច ហ្គ្រេនហល (PH Grand Hall) ចុងភៅ សេង ហុកហេង បានប្រកាសផ្ដល់ជូនការបញ្ចុះតម្លៃដ៏ពិសេស រហូតដល់ ១០% សម្រាប់គូរស្នេហ៍ ២០គូ ដំបូង ដែលត្រៀមដឹកដៃគ្នា រៀបចំកម្មវិធីអាពាហ៍ពិពាហ៍នៅទីនោះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅចុងភៅ សេង ហុកហេង មានប្រសាសន៍ប្រាប់ Oknha News ថា៖ “នេះ គឺជាអនុស្សារណៈមួយក្នុងវិស័យធុរកិច្ចរវាង បុរី ប៉េង ហួត ដែលជាទីក្រុងរណបដ៏មានសក្ដានុពលមួយ។ ហើយ MOU នេះ ក៏បានសបញ្ជាក់ថា សេវាចុងភៅចល័តពីខាង សេង ហុកហេង យើងខ្ញុំ ទទួលបានការជឿទុកចិត្តខ្ពស់ពីខាង PH Grand Hall និងអតិថិជនផងដែរ។”

នាយកគ្រប់គ្រងទូទៅចុងភៅ សេង ហុកហេង បន្ថែមទៀតថា ហេតុដូច្នេះហើយ ដើម្បីជាការអបអរសាទរ ចុងភៅ សេង ហុកហេង យើងខ្ញុំនឹងបញ្ចុះតម្លៃ ១០% សម្រាប់គូរស្នេហ៍ ២០គូ ដំបូង ដែលត្រៀមដឹកដៃគ្នា រៀបចំកម្មវិធីអាពាហ៍ពិពាហ៍នៅPH Grand Hall នេះ។ 

សេវាកម្មម្ហូបអាហារ ចុងភៅ សេង ហុកហេង គឺជាក្រុមចុងភៅដ៏មានប្រជាប្រិយភាព និងទទួលការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញ។  ភាពប៉ិនប្រសប់ គំនិតច្នៃប្រឌិត ភាពបត់បែនបានគ្រប់កាលៈទេសៈ និងវិវឌ្ឍនភាព តាមគ្រប់សម័យកាល ត្រូវបានមជ្ឈដ្ឋានម្ចាស់កម្មវិធី គ្រប់ស្រទាប់វណ្ណៈ សម្រេចចិត្តជ្រើសរើស និងកក់ចុងភៅ សេង ហុកហេង ទុកគ្មានលោះថ្លៃ។ 

ទាំងអស់នេះ ក៏ដោយសារតែ ថ្នាក់ដឹកនាំ ក្រុមចុងភៅ សេង ហុកហេង និងក្រុមការងារគ្រប់លំដាប់ថ្នាក់ យល់ច្បាស់ពីតម្រូវការពិតប្រាកដរបស់អតិថិជនរបស់ខ្លួន ហើយសហការគ្នាបានយ៉ាងល្អឥតខ្ចោះ។ ការវេញ បញ្ចូលក្នុងស្មារតីក្រុមការងារតែមួយ របស់សេង ហុកហេង ដែលសេវាកម្មចុងភៅចល័ត ដ៏ទំនើប ពោពេញដោយគំនិតច្នៃប្រឌិត ដើរទាន់សម័យកាល ទើបសេង ហុកហេង អាចប្រែក្លាយខ្លួនពីការគ្រប់គ្រងលក្ខណៈគ្រួសារតូច ទៅការគ្រប់គ្រងមួយមានលក្ខណៈស្តង់ដា ធានាបាននូវលក្ខខណ្ឌ និងបរិយាកាសការងារធ្វើការជាក្រុមល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដោយធានាបាននូវសុវត្ថិភាពចំណីអាហារ គុណភាពសេវាកម្ម និងការទទួលខុសត្រូវខ្ពស់បំផុត សម្រាប់គ្រប់កម្មវិធីរបស់អតិថិជនរបស់ខ្លួន។ នេះបើតាមការពន្យល់លម្អិតពី លោក ទូច រដ្ឋា ។ 

ភីអេច ហ្គ្រេនហល គឺជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយ ៥ ដែលផ្ដល់នូវ ម្រើសសម្រាប់អតិថិជនដែលប្រារព្ធកម្មវិធីមង្គលការ ជប់លៀង ការប្រគុំតន្រ្តី សន្នីសិទ និងកម្មវិធីផ្សេងៗទៀត បានគ្រប់តម្រូវការ។  ភីអេច ហ្គ្រេនហល មានរៀបចំចង្ក្រានធំ ទូលាយ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និង ឧបករណ៍ព្រមទាំងម៉ាស៊ីនទំនើបៗ ជាច្រើនប្រភេទ ដែលអាចធានាដល់គុណភាព រសជាតិម្ហូប និង ស្តង់ដាអនាម័យកម្រិតខ្ពស់ ការរៀបចំម្ហូប និងសម្ភារៈរៀបចំ ។  

កុំភ្លេច កក់ ភីអេច ហ្គ្រេនហល  និងចុងភៅ សេង ហុកហេង សម្រាប់ត្រៀមរៀបចំកម្មវិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីឥឡូវ ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ពិសេស សម្រាប់គូស្នេហ៍ ២០គូដំបូង៕