រុស្ស៊ី វ៉ាដាច់អារ៉ាប៊ីសាអូឌីត ក្លាយជាអ្នកផ្គត់ផ្គត់ប្រេងឆៅធំបំផុតរបស់ចិន ក្នុងឆ្នាំ២០២៣

អន្តរជាតិ

រុស្ស៊ី បានវ៉ាដាច់ប្រទេស​អារ៉ាប៊ីសាអូឌីត ​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ឆៅ​កំពូល​របស់​ចិន នៅ​ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ​​ ខណ:ប្រទេសដែលនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប្រឆាំងទៅនឹងការដាក់ទណ្ឌកម្ម ដើម្បីទិញចូលប្រេងបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យគយចិនបានបង្ហាញថា រុស្ស៊ីបានដឹកជញ្ជូនប្រេងឆៅចំនួន ១០៧,០២ លានតោន មកកាន់ប្រទេសរបស់ខ្លួនកាលពីឆ្នាំមុន ឬស្មើនឹង ២,១៤ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ដែលនេះមានន័យថារដ្ឋាភិបាលទីក្រុងប៉េកាំង បានទិញចូលប្រេងពីរុស្ស៊ី ច្រើនជាងប្រទេសនាំចេញប្រេងសំខាន់ៗផ្សេងទៀតដូចជា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ជាដើម។

គួរឲ្យដឹងថា ការនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលពីមុនជាអ្នកផ្គត់ផ្គង់ធំជាងគេរបស់ប្រទេសចិន បានធ្លាក់ចុះ ១,៨% មកនៅត្រឹមចំនួន ៨៥,៩៦ លានតោន ប៉ុណ្ណោះ ដោយសារក្រុមហ៊ុនប្រេងដ៏ធំនៅតំបន់មជ្ឈិមបូព៌ា បានបាត់បង់ចំណែកទីផ្សារដ៏ច្រើនរបស់ខ្លួន នៅពេលដែលតម្លៃប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃថោកជាង។

ជម្រាបជូនផងដែរថា ដោយសារតែត្រូវបានបដិសេធដោយអ្នកទិញអន្តរជាតិជាច្រើន បន្ទាប់ពីមានការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច ជុំវិញការឈ្លានពានរបស់វិមានក្រឹមឡាំង ទៅលើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ប្រេងឆៅរបស់រុស្ស៊ី ត្រូវបានជួញដូរក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន បើធៀបទៅនឹងតម្លៃស្តង់ដារអន្តរជាតិ កាលពីឆ្នាំ២០២៣ ខណ:ពេលដែលតម្លៃប្រេងឆៅដែលត្រូវបានកំណត់ដោយប្រទេសលោកខាងលិច មានការកើនឡើងខ្លាំង៕