កូនស្រីអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីមុិច គ្រុប គឺលោកស្រីឧកញ៉ា សុខ ចន្ធូ ជាកូនទី៦ បានដឹកដៃស្វាមីគឺឧត្តមសេនីយ៍ឯក ងិន បាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ចូលរួមពិធីទទួលស្លាដក់កន្សែង ឬពិធីភ្ជាប់ពាក្យកូនស្រីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
សិរីសួស្តីពិធីទទួលទានស្លាដក់កន្លែង រៀបចំឡើងកាលពីថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ ក្នុងនោះកូនស្រីនាម ស ស៊ីណា ជាគូរនឹងកូនប្រុសនាម ស ថេត ដែលគេស្គាល់ថាជានាយឧត្តមសេនីយ៍ផ្កាយ៤ កំពុងកាន់តំណែងអគ្គស្នងការនគរបាលជាតិ។ ពិធីភ្ជាប់ពាក្យទៅតាមទម្រង់ប្រពៃណីទំនៀមទម្លាប់ខ្មែរនាពេលនេះក៏មានកាអញ្ជើញចូលរួមពីចាស់ទុំទាំងសងខាង និងភ្ញៀវកិត្តិយសជាច្រើនរូប នៅភូមិគ្រឹះសម្តេចក្រឡាហោម ស ខេង។
លោកស្រី ស ស៊ីណា ជាកូនស្រីបង្កើតទី២របស់សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន សខេង។
លោកស្រី ស ស៊ីណា មានបងប្អូនបង្កើតចំនួន៣រូប រួមាន៖ ទី១ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទី២ លោកស្រី ស ស៊ីណា មិនមានប្រភពណាបញ្ជាក់ពីតួនាទីរបស់លោកស្រីនៅក្រសួងស្ថាប័ននោះទេ និងទី៣ លោក ស រដ្ឋា កំពុងកាន់តួនាទីអគ្គស្នងការងនៃអគ្គស្នងការនគរបាលជាតិ និងស្នងការខេត្តព្រះសីហនុ៕