មហាសេដ្ឋីអាមេរិក បំពេញទស្សនកិច្ចក្នុងប្រទេសចិនជាលើកដំបូង

អន្តរជាតិ

លោក Jensen Huang ដែលជាប្រធាន និងជានាយកប្រតិបត្តិផ្នែករចនាបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ថ្មីៗនេះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូង ដើម្បីចូលរួមពិធីជប់លៀងឆ្នាំថ្មីរបស់ក្រុមហ៊ុនជាមួយបុគ្គលិកនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Huang ត្រូវបានគេប្រទះឃើញស្លៀកពាក់ឈុតបែបប្រពៃណីចិន ជាមួយនឹងការរាំច្រៀង នៅក្នុងពិធីជប់លៀងឆ្នាំថ្មី របស់ក្រុមហ៊ុន Nvidia ក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

យ៉ាងណាក៏ដោយ បើតាមសារព័ត៌មានក្នុងស្រុក Yicai Global បានរាយការណ៍ថា​ ការធ្វើដំណើរទស្សនកិច្ចរបស់លោ Huang ទៅកាន់ប្រទេសចិននេះ គឺមិនបានរាប់បញ្ចូលលើការជួបប្រជុំជាមួយមន្ត្រីរបស់រដ្ឋាភិបាលចិននោះឡើយ ពោលគឺលោកគ្រាន់តែចង់ផ្តោតទៅលើការចំណាយពេលវេលាជាមួយបុគ្គលិករបស់ Nvidia នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

ជុំវិញការធ្វើដំណើរទៅកាន់ប្រទេសចិនរបស់មហាសេដ្ឋីអាមេរិក ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ៥៤ពាន់លានដុល្លារ រូបនេះ ត្រូវបានគេមើលឃើញថា អាចជាការឆ្លើយតបមួយទៅនឹងការរឹតបន្តឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញការនាំចេញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Nvidia បានគ្រប់គ្រងចំណែកជាង ៩០% នៃទីផ្សារបន្ទះឈីប AI ដែលមានតម្លៃសរុបប្រមាណ ៧ពាន់លានដុល្លាររបស់ប្រទេសចិន ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់អាមរិកមួយនេះ បច្ចុប្បន្នកំពុងមានបុគ្គលិកសរុបជិត ៣ ០០០ នាក់ នៅក្នុងប្រទេសចិន ដែលធ្វើការផ្នែកទីផ្សារ ការលក់ ការស្រាវជ្រាវ និងការអភិវឌ្ឍ៕