មួយខែចុងក្រោយនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរបស់ឡាវមានចំនួនជាងមួយពាន់លានដុល្លារ

អន្តរជាតិ

ពាណិជ្ជកម្មរបស់ប្រទេសឡាវទាំងការនាំចូល និងទាំងការនាំចេញនៅក្នុងអំឡុងតែខែធ្នូ ឆ្នាំ២០២៣ប៉ុណ្ណោះ មានចំនួនសរុប ១,២៣៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករាពីគេហទំព័រ Lao Trade Portal បានឲ្យដឹងថា​ ការនាំចេញរបស់ប្រទេសឡាវនៅក្នុងខែធ្នូមានតម្លៃប្រហែល ៥៣១លានដុល្លារ ខណៈដែលការនាំចូលវិញមានតម្លៃប្រហែល ៧០៣លានដុល្លារ ដែលនេះបានបណ្តាលឲ្យមានឱនភាពពាណិជ្ជកម្មប្រមាណ ១៧២លានដុល្លារឯណោះ។

គួរបញ្ជាក់ថា ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសឡាវ រួមមានដុំមាស រ៉ែមាស កៅស៊ូ ផលិតផលក្រដាស ដំឡូងមី ម្សៅដំឡូងមី ផលិតផលអគ្គិសនី ដុំឈើ សំណល់ក្រដាស ដែក និងសម្លៀកបំពាក់ជាដើម។

ជាមួយគ្នានោះ ការ​នាំ​ចូល​ជាចម្បង​របស់​ប្រទេស​នេះ​រួម​មាន ប្រេងឥន្ធនៈ គ្រឿងចក្រ យានជំនិះ គ្រឿង​អគ្គិសនី ផលិតផល​ដែក ប្រេងសាំង ភេសជ្ជៈ គ្រឿងបន្លាស់​រថយន្ត ផលិតផល​ប្លាស្ទិក ក្រដាស និង​សំណល់​ក្រដាសជាដើម។

សូមជម្រាបបន្ថែមថា ដោយយោងតាមរបាយការណ៍បានបង្ហាញថា ប្រទេសចិន វៀតណាម និងថៃ គឺសុទ្ធសឹងតែជាប្រទេសធ្វើពាណិជ្ជកម្មនាំចេញ នាំចូលជាមួយប្រទេសឡាវឈានមុខគេបង្អស់ ក្នុងចំណោមបណ្តាប្រទេសគោលដៅសំខាន់ផ្សេងៗទៀត៕