ឱកាសទិញដីតម្លៃក្រោមទីផ្សារ សម្រាប់អភិវឌ្ឍន៍ជាគម្រោងបុរី នៅលើទឹកដី នៃខណ្ឌកំបូល រាជធានីភ្នំពេញ! ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia នាថ្ងៃទី២៦ ខែមករា នេះ បានប្រកាសលក់ដីមួយកន្លែង មានទំហំ ៣០ហិកតានិង៤២៧ម៉ែត្រការ៉េ លក់ក្នុងតម្លៃល្អ និងអាចចរចាបាន ស្ថិតនៅទីតាំងដ៏មានសក្ដានុពល។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ប្រាប់ Oknha News ពីព័ត៌មានលម្អិតរបស់ទីតាំងដីនោះថា ទីតាំងដីនោះ គឺស័ក្តិសមមែនទែន សម្រាប់អ្នកវិនិយោគណា ដែលពួកគាត់ចង់ទិញ ដើម្បីអភិវឌ្ឍន៍ជាបុរី ហើយលក់ក្នុងតម្លៃធម្យម ព្រោះថា ជាទីតាំងប្រជុំជន និងហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង រួចជាស្រេចហើយ។
ប្រធានស្ថាបនិក KW Cambodia រូបនេះ បានរៀបរាប់ពីទីតាំងដីតម្លៃខ្ទង់រាប់សិបលានដុល្លារ នោះថា៖ “ដីល្អជាង ៣០ហិកតា នៅក្នុងខណ្ឌកំបូល កំពុងរកម្ចាស់ថ្មី ដើម្បីឱ្យរីកចម្រើនទាំងអស់គ្នា”។
សូមជម្រាបជូនថា ទីតាំងដីជាង ៣០ហិកតា ខាងលើនេះ ស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ទល់មុខវត្តភ្នៀត ហើយជាទីតាំងដែលមានសក្ដានុពល ប្រជុំជន មានផ្លូវខ្វាត់ខ្វែង ល្អបំផុតក្នុងការអភិវឌ្ឍ ជាពិសេសសាងសង់បុរី។ អ្វីកាន់តែពិសេស ដីនេះគឺមានប្លង់រឹង LMAP (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ស្របច្បាប់ ១០០%។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងលេខទូរស័ព្ទដោយផ្ទាល់ 012 96 2000 ៕