សមាគមឧកញ៉ាកម្ពុជា អញ្ជើញអ្នកឧកញ៉ា ឧកញ៉ា ជិត៥០រូប ចូលរួមកម្មវិធីពិសេសមួយ នៅខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា បាន​អញ្ជើញ អ្នកឧកញ៉ា ឧកញ៉ា ដែល​ជា​សមាជិក-សមាជិកា​ ជិត​៥០​រូប ដើម្បីចូលរួម​ជាកិត្តិយស​ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦:៥០នាទីព្រឹក នៅសណ្ឋាគាររ៉េស៊ីដង់សុខា ខេត្តព្រះសីហនុ។ នេះ​បើ​​តាម​ការណែនាំពី អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម និង​លិខិតអញ្ជើញរបស់ គណៈកម្មការធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​ អ្នកឧកញ៉ា ឧកញ៉ា ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​កម្មវិធី​ខាង​លើ​នេះ​ រួមមាន៖ ១.អ្នកឧកញ៉ា លី យ៉ុងផាត់, ២.អ្នកឧកញ៉ា កុក អាន, ៣.អ្នកឧកញ៉ា ហ៊ុន ឡាក់, ៤.អ្នកឧកញ៉ា ហាន់ ឃាង, ៥.អ្នកឧកញ៉ា លី ហួរ, ៦. ជំទាវ​អ្នកឧកញ៉ា អ៊ាន អេឡែន, ៧. អ្នកឧកញ៉ា សៀ ឬទ្ធី, ៨. អ្នកឧកញ៉ា ផែ ហុកឈួន, ៩. អ្នកឧកញ៉ា សុខ ឆេង, ១០. អ្នកឧកញ៉ា វិញ ហ៊ួរ, ១១. អ្នកឧកញ៉ា ជៀម ផែន, ១២. អ្នកឧកញ៉ា ទី ពិសិដ្ឋ, ១៣. ជំទាវអ្នកឧកញ៉ា ហុងស៊ួន ស៊ីគង់​ទ្រីវ, ១៤.​ ជំទាវឧកញ៉ា​ លីម​ ស្រីពៅ, ១៥.​ ជំទាវឧកញ៉ា​ ឆេងសៀង​ វិញហ៊ួរ, ១៦.​ ឧកញ៉ា​ សុី​ ម៉េងម៉េង, ១៧.​ អ្នកឧកញ៉ា តុល លន, ១៨. ឧកញ៉ា​ ច័ន្ទ​ តារា, ១៩. អ្នកឧកញ៉ា ចាប ហុងលី, ២០. អ្នកឧកញ៉ា លី សេងឃាង, ២១. អ្នកឧកញ៉ា ហេង សៀ, ២២. អ្នកឧកញ៉ា អុឹង សែ, ២៣. ជំទាវអ្នកឧកញ៉ា តាំង វួចឡាយ, ២៤. ជំទាវអ្នកឧកញ៉ា​ សុខ​ សុភាព ២៥. ឧកញ៉ា ហេង បូរិន ។

២៥.​ ឧកញ៉ា លឹម ជា, ២៦. ឧកញ៉ា​ សៅ​ សុវ័ន្ត, ២៧.​ អ្នកឧកញ៉ា​ អុឹង​ លីហេង, ២៨.​ អ្នកឧកញ៉ា​ វ៉ាន់​ វាសនា, ២៩.​ ឧកញ៉ា​ ចាន់​ សុឃាំង, ៣០.​ ឧកញ៉ា​ អ៊ុច​ សោភ័ណ, ៣១.​ ជំទាវឧកញ៉ា​ ខុង​ លីសុីអាណា, ៣២.​ ឧកញ៉ាបណ្ឌិត​ ម៉េង​ អាន, ៣៣.​ ជំទាវឧកញ៉ា​ ទី​ គឹមស្រ៊ាន, ៣៤.​ ឧកញ៉ា​ ឌុក​ ទីប៉ាណា, ៣៥. ឧកញ៉ា​វេជ្ជបណ្ឌិត​ ជា​ សុខឃាង, ៣៦.​ ឧកញ៉ា​ សូ​ សុខប៊ុនលីម, ៣៧. ឧកញ៉ា សុខ សុង, ៣៨.​ ជំទាវឧកញ៉ា​ កង​ លាប, ៣៩.​ អ្នកឧកញ៉ា​ រតនៈ​ សម្បត្តិ, ៤០.​ ឧកញ៉ា​ មៀម​ វណ្ណៈ, ៤១.​ ឧកញ៉ា​ សំ​ ប៊ន, ៤២.​ ឧកញ៉ា​ ណាង​ ណាន​, ៤៣.​ ឧកញ៉ា​ អុឹង​ គីមហុង, ៤៤.​ ឧកញ៉ា​ សុខ​ មុយលី, ៤៥.​ ឧកញ៉ា​ សំ​ សុខនឿន, ៤៦.​ ជំទាវឧកញ៉ា​ គួន​ ធីតា, ៤៧.​ ជំទាវឧកញ៉ា​ កី​ ម៉ានេ និង ៤៨.​ ជំទាវឧកញ៉ា​ ហេង​ សុគន្ធា។

សូម​ជម្រាប​ថា នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ​សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នឹង​អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ កម្មវិធីជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្នុង​គោលបំណង​ ដើម្បី​ដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ពិសេស​លើ​បញ្ហា​សំណង់​ជា​ដើម។ ខេត្តព្រះសីហនុ ​ជាប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់​មួយ ដែលបាននិងកំពុងទាក់ទាញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនានាជាច្រើន ជាពិសេស​បន្ទាប់​ពី​តភ្ជាប់ផ្លូវល្បឿន​លឿន​ពីរាជធានីភ្នំពេញ៕