មហាសេដ្ឋីម្នាក់លេចមុខក្នុងបញ្ជីកំពូលអ្នកមាន Forbes ជាថ្មី ក្រោយបាត់មុខ ៨ឆ្នាំ

អន្តរជាតិ

មហាសេដ្ឋីនីហ្សេរីយ៉ា លោក Femi Otedola បានលេចវត្តមាននៅក្នុងបញ្ជីទស្សនាវដ្ដី Forbes សារជាថ្មី ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ១,១ពាន់លានដុល្លារ បន្ទាប់ពីបាត់មុខអស់រយៈពេល ៨ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Pulse បានរាយការណ៍ថា ធុរកិច្ចជនវ័យ ៦១ឆ្នាំ គឺបានបង្ហាញចំណាប់អារម្មណ៍រីករាយជាខ្លាំង ចំពោះការវិលចូលក្នុងបញ្ជីកំពូលអ្នកមានរបស់ Forbes ឡើងវិញ ខណៈសារនេះលោកស្ថិតនៅលេខរៀងទី២០ នៃបញ្ជីមហាសេដ្ឋីមានបំផុតនៅទ្វីបអាហ្វ្រិក។

រំលឹកបន្តិចថា លោក Femi ធ្លាប់បង្ហាញវត្តមានម្ដងនៅក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes កាលពីឆ្នាំ២០១៦ ដោយគ្រានោះលោកស្ថិតនៅលេខរៀងទី១៤ ជាអ្នកមានបំផុតនៅអាហ្វ្រិក ជាមួយទំហំទ្រព្យសម្បត្តិ ១,៨៥ពាន់លានដុល្លារ។

ជម្រាបបន្ថែមថា ទស្សនាវដ្ដី Forbes បានរាយការណ៍ពីទំហំទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីនៅ​ទ្វីបអាហ្វ្រិក នាដើមឆ្នាំ២០២៤ កើនឡើងប្រហែល ៩០០លានដុល្លារ ពីចំនួន ៨១,៥ពាន់លានដុល្លារ ដល់ ៨២,៤ពាន់លានដុល្លារ ដោយក្នុងនោះ មហាសេដ្ឋី Aliko Dangote នៅតែជាកំពូលអ្នកមានដាច់គេ នៅទ្វីបអាហ្វ្រិក ជាមួយទំហំទ្រព្យសម្បត្តិ ១៣,១ពាន់លានដុល្លារ៕