អ្នកឧកញ៉ា ពុង ឃាវសែ កាន់បែលចូកស៊ីម៉ងត៍តភ្ជាប់«ស្ពានអាកាសមរតកតេជោ» តម្លៃជាង៣៦លានដុល្លារ

ជុំវិញ​ឧកញ៉ា

 អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាអ្នកទទួលបន្ទុកសាងសង់គម្រោងស្ពានអាកាសព្រះមុនីវង្ស បានចូលរួមភ្ជាប់«ស្ពានអាកាស​មរតក​តេជោ»​ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ, មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​នៅខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីតភ្ជាប់«ស្ពានអាកាសមរតកតេជោ» ធ្វើឡើងនៅព្រឹកថ្ងៃ​ចន្ទ​ ទី២៩​ ខែមករា​ ឆ្នាំ​២០២៤ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ទីរសាធារណការ និងដឹកជញ្ជួនក្រុងភ្នំពេញ បានឲ្យដឹងថាស្ពានអាកាសមរតកតេជោ តភ្ជាប់មហាវិថី ព្រះមុនីវង្ស និងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ស្ពានអាកាសមេផ្នែកខាងលើ) សម្រេចបានលទ្ធផល ៨០%ហើយ។

បើតាមលោក ឃួង ស្រេង ការប្រសិទ្ធនាមស្ពាអាកាសនេះ ជាស្ពានអាកាសមរតកតេជោគ្រាន់តែជាគម្រោងដែលលោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោកបន្តថា ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត យើងនឹងសុំទៅសម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះ ជាបណ្តោះអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កាត់បន្ថយបាននូវការកកស្ទះចរារចរ។

គម្រោងសាងសង់ស្ពានអាកាសទី៨នេះ ដែលនឹងប្រសិទ្ធនាម «ស្ពានអាកាសមរតកតេជោ» ស្ថាបនាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។ សូមជម្រាបជូនថា គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានដែលបានឲ្យដំណើការចំនួន៧ហើយ។ ជារួមបើគិតទាំងស្ពានអាកាសដែលបានដាក់ឱ្យដំណើរការរួចរាល់ហើយ ចាយថវិកាប្រមាណ ៨៥,៦៤៨,៥០៩.៧ដុល្លារ ខណៈដែលកំពុងសាងសង់ និងត្រៀមបើកការដ្ឋានសាងសង់នៅរាជធានីភ្នំពេញមិនទាន់រាប់បញ្ចូលនោះទេ៕