បង្ហាញ​ឈ្មោះ​ឧកញ៉ាៗ បរិច្ចាគ​​​​​ជួយ​ដល់​ជន​រង​​គ្រោះ រលំ​បាក់​អាគារ​៧​ជាន់​នៅ​​ក្រុង​ព្រះសីហនុ

ជុំវិញ​ឧកញ៉ា ព័ត៌មានថ្មីៗ

បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ធ្វើ​ការ​អំពាវនាវ​​ដល់​សប្បុរសជន​​សូម​​ឲ្យ​មាន​ការ​ជួយ​ដល់​ជន​រង​​គ្រោះ ដែល​រង​ការ​រលំ​បាក់​អាគារ​៧​ជាន់​នៅ​​ក្រុង​ព្រះសីហនុ ភ្លាមៗ​ឃើញ​មាន​សប្បុរសជន​ដែល​មាន​ងារ​ជា​ឧកញ៉ា​​បាន​ចេញ​មុខ​ជួយ​​ជា​បន្ត​បន្ទាប់ ដែល​​ជំហាន​ដំបូង​មាន​ឧកញ៉ា​ជាង​១០​រូប​បាន​ចូល​បរិច្ចាគ​​ក្នុង​នោះ​​រួម​មាន៖



១/ ឧកញ៉ា ឈាង ឃុន ១០ម៉ឺន​ដុល្លារ
២/ ឧកញ៉ា ឈុន សៀ ១០ម៉ឺន​ដុល្លារ
៣/ ឧកញ៉ា អាង ឃុនលាង ១០ម៉ឺន​ដុល្លារ
៤/ ឧកញ៉ា ឡៅ ម៉េងឃីន ៥ម៉ឺន​ដុល្លារ
៥/ ឧកញ៉ា គង់ គ្រីវ ៥ម៉ឺន​ដុល្លារ
៦/ ឧកញ៉ា វិញ ហួ ២ម៉ឺន​ដុល្លារ
៧/ ឧកញ៉ា ហ៊ីវ គីមហេ ១ម៉ឺន​ដុល្លារ
៨/ ឧកញ៉ា ម៉ា ឈឿន និង លោក ជុំ​ទាវ ១ម៉ឺន​ដុល្លារ
៩/ កាកបាទក្រហម​កម្ពុជា ១០ ម៉ឺន​ដុល្លារ
១០/ ឧកញ៉ា ហ៊ុន តូ ១០ ម៉ឺន​ដុល្លារ
១១/ មិត្តភ័ក្ដិឧកញ៉ា ហ៊ុន តូ ៤០ ម៉ឺន​ដុល្លារ។
១២/ លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់ហេង ១០០លានរៀល
១៣/ លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ២១លានរៀល ។
១៤/ លោក សុក លីម អនុប្រធានប្រតិភូមកពីគណបក្សខ្មែរក្រោកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួន ៥០០០ដុល្លារ។
១៥/ លោកស្រី ទាវ ធីតា ចំនួន ១មុឺនដុល្លា



ជា​មួយ​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​មហាជន​ផ្អើល​រហូត​ដល់​សារព័ត៌មាន​ល្បី​លើ​ពិភពលោក ​ចេញផ្សាយ​យ៉ាង​ព្រោងព្រាត​នេះ​ជា​ជំហាន​ដំបូង រាជរដ្ឋាភិបាលកម្ពុជាប្រកាសផ្តល់ថវិកាគ្រួសារសពដែលបាក់អគារសង្តត់​លើ​ម្នាក់១ម៉ឺន​ដុល្លារនិងអ្នករបួសម្នាក់៥លានរៀល។ នេះ​បើ​តាមទំព័រហ្វេសប៊ុកផ្លូវការរបស់​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បង្ហោះផ្សាយនាយប់ថ្ងៃទី២២​ មិថុនា​ ឆ្នាំ២០១៩។ សម្រាប់​អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាល​ដោយ​ឥត​ គិតថ្លៃនៅតាម​មន្ទីរពេទ្យរដ្ឋ។ ហើយ​យប់​មិញ​នេះ​បន្ទាប់​ពី សម្ដេច​​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ដល់​កន្លែង​​កើត​ហេតុ​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិត​ព្រឹក​ថ្ងៃទី​២៤មិថុនា​ នេះចំនួនអ្នកស្លាប់បានកើន​ដល់​២៤ នាក់ហើយ​ និងអ្នករបួស២៤នាក់​កំពុងសង្គ្រោះនៅ​មន្ទីរពេទ្យ ​ប្រតិបត្តិការ​របស់​អាជ្ញាធរ​​នៅ​កំពុងតែ​បន្ត​​ស្វែង​រក​បន្ថែម​ទៀត៕