តើដឹងទេថា វិស័យអ្វីទាក់ទាញការវិនិយោគច្រើនជាងគេបង្អស់នៅមីយ៉ាន់ម៉ា?

អន្តរជាតិ

យោងតាមអគ្គនាយកដ្ឋានវិនិយោគ និងរដ្ឋបាលក្រុមហ៊ុនបានបង្ហាញថា វិស័យថាមពលគឺជាវិស័យមួយដែលទទួលបានលំហូរវិនិយោគពីបរទេសច្រើនជាងគេ ដោយមានចំនួនដល់ទៅជាង ៣៧៤លានដុល្លារ ក្នុងរយៈពេល ៩ខែនៃឆ្នាំសារពើពន្ធ២០២៣-២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន The Nation បានចុះផ្សាយថា ឆ្នាំសារពើពន្ធដែលរាប់ចាប់ពីខែមេសាដល់ខែធ្នូ ប្រទេសមីយ៉ាន់ម៉ាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជាង ៦០២លានដុល្លារ ខណៈចំនួននេះក៏រាប់បញ្ចូលទាំងការកើនឡើង នៃការវិនិយោគដែលមានស្រាប់ផងដែរ។

ក្នុងនោះ វិស័យផលិតកម្មបានទាក់ទាញការបណ្តាក់ទុនចំនួន ១១២,៣២០លានដុល្លារ វិស័យដឹកជញ្ជូន និងគមនាគមន៍ទទួលបាន ៧៧,៨២០លានដុល្លារ វិស័យបសុសត្វ និងនេសាទទទួលបាន ២៣,៤៦៩លានដុល្លារ វិស័យកសិកម្មទទួលបានការបណ្តាក់ទុនចំនួន ២,៧៥៨លានដុល្លារ ក៏ដូចជាវិស័យអចលនទ្រព្យទទួលបាន ១០,៥៣៣លានដុល្លារ និងវិស័យសេវាកម្មមានចំនួនត្រឹម ០,៨០៩លានដុល្លារប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ នៅឆ្នាំសារពើពន្ធដូចគ្នា វិនិយោគិនដែលមកពីប្រទេសសិង្ហបុរី បានធ្វើការបណ្តាក់ទុនច្រើនជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានចំនួនរហូតដល់ទៅ ៣៤៤,៥១៦លានដុល្លារ ខណៈចិនតាមពីក្រោយដោយមានចំនួន ២១៥,៦១៨លានដុល្លារ ហុងកុងក៏បានបណ្តាក់ទុន ១៥,៩២៤លានដុល្លារ តៃប៉ិបណ្តាក់ទុន ៧,០៦៨លានដុល្លារ ឯថៃក៏រួមចំណែកបណ្តាក់ទុនប្រមាណ ៧លានដុល្លារ ជប៉ុនបណ្តាក់ទុនចំនួន ៣,២២៩លានដុល្លារ កូរ៉េខាងត្បូងមានចំនួន ២,១៦៩លានដុល្លារ ចក្រភពអង់គ្លេសមានចំនួន ១,៧១៧លានដុល្លារ សាធារណរដ្ឋកោះម៉ាស្សាល់មានចំនួន ១,៣លានដុល្លារ សហរដ្ឋអាមេរិកមានចំនួន ១,០៨៧លានដុល្លារ សាម័រមានចំនួន ១លានដុល្លារ ប្រ៊ុយណេមានចំនួន ០,៨៣៥លានដុល្លារ និងប្រទេសឥណ្ឌាវិញបណ្តាក់ទុនត្រឹម ០,៦០០លានដុល្លារប៉ុណ្ណោះ៕