EU រារាំង Amazon ក្នុងការទិញយកក្រុមហ៊ុន iRobot ក្នុងតម្លៃជាង ១ពាន់លានដុល្លារ

អន្តរជាតិ

កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Amazon ក្នុងការទិញយកក្រុមហ៊ុន iRobot ត្រូវបានបិទបញ្ចប់ទៅវិញ បន្ទាប់ពីភាគីខាងក្រុមហ៊ុន iRobot បាននិយាយថា កិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ១,៤ពាន់លានដុល្លារមួយនេះ មិនត្រូវបានទទួលស្គាល់ជាផ្លូវការ ដើម្បីឈានដល់ការអនុម័តពីសំណាក់សហភាពអឺរ៉ុបបាននោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការរំសាយកិច្ចព្រមព្រៀងនេះ ត្រូវបានកើតឡើង ចំពេលដែលក្រុមហ៊ុន iRobot ក៏កំពុងប្រកាសថាខ្លួនឹងធ្វើការបញ្ឈប់បុគ្គលិកប្រហែល ៣៥០ នាក់ ឬប្រហែល ៣១% នៃកម្លាំងការងារសរុបរបស់ខ្លួន ដើម្បីជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។

គួរឲ្យដឹងទៀតផងដែរថា ជាផ្នែកនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ iRobot ក៏កំពុងផ្អាកការផលិតរបស់ខ្លួនទៅលើឧបករណ៍ស្នូលសំខាន់ៗដូចជា ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ និងម៉ាស៊ីនកាត់ស្មៅ ព្រមទាំងបិទការិយាល័យ និងហាងលក់គ្រឿងបរិក្ខារនានា នៅកន្លែងដែលអាជីវកម្មរបស់ខ្លួនមិនសូវដំណើរការផងដែរ។

ការ​ប្រកាស​នេះ​ត្រូវធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចព្រមព្រៀងក្នុងការទិញយកក្រុម iRobot របស់ Amazon ក្នុងតម្លៃប្រមាណ ១,៤ ពាន់​លាន​ដុល្លារ​ ត្រូវបានរារាំងដោយ​និយតករ​សហភាព​អឺរ៉ុប ដោយកាលពីខែវិច្ឆិកាឆ្នាំមុន គណៈកម្មការអឺរ៉ុប បាននិយាយថា កិច្ចព្រមព្រៀងនេះហាក់ផ្តល់ការរឹតបន្តឹងខ្លាំង ចំពោះការប្រកួតប្រជែងនៅក្នុងទីផ្សារ។

ជម្រាបជូនទៀតផងដែរថា និយតករអឺរ៉ុបក៏មានការព្រួយបារម្ភទៀតថា​ក្រុមហ៊ុន Amazon អាចនឹងប្រើសិទ្ធិក្នុងការទិញយកនេះ ដើម្បីលុបឈ្មោះ ឬកាត់បន្ថយក្រុមហ៊ុនដែលជាគូប្រជែង ដែលនឹងនាំឲ្យតម្លៃកាន់តែកើនឡើងខ្ពស់ ក៏ដូចជាគុណភាពទាប និងការច្នៃប្រឌិតតិច សម្រាប់អ្នកប្រើប្រាស់៕