ឧកញ៉ា ហេង បូរិន បង្ហាញសារជូនពរថ្ងៃកំណើតភរិយាយ៉ាងផ្អែមល្ហែម ក្រោយកាន់ដៃគ្នាជាង ១០ឆ្នាំ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប ​​នៅ​ព្រឹក​ថ្ងៃទី០១ ខែកុម្ភៈ​នេះ​ បាន​បង្ហាញ​សារ​លើ​បណ្តាញ​សង្គម​យ៉ាង​ផ្អែមល្ហែម​ជូនពរ​ដល់​​ភរិយា​របស់​លោក​គឺ លោកស្រី លី ហ្គេកឆេង ​ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត បន្ទាប់ពីអ្នកទាំងពីរ​បាន​កាន់ដៃ​គ្នា​កសាង​គ្រួសារ​មួយ​ រយៈពេល​​​ជាង ១០​ឆ្នាំ មកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា​អគ្គនាយក ​​បាន​បង្ហោះរូបភាព​​​​ជា​ច្រើន​សន្លឹក​ជាមួយ​គ្រួសារ រួម​​ជាមួយ​​កូនៗ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ភ្ជាប់​ជាមួយ​នឹង​សារ​​​ជូនពរ​លើ​ទំព័រ​ហ្វេសប៊ុក យ៉ាង​ដូច្នេះ​ថា៖ “រីករាយ​ថ្ងៃ​ខួបកំណើត​អូន​សម្លាញ់ ជាង​១០​ឆ្នាំ​មកនេះ ​អូន​ខំប្រឹង​ណាស់​ ជួយ​បងគ្រប់​យ៉ាង​ រឿង​តូច​ធំ​គឺ​អូន​លើក​ទឹក​ចិត្ត​បង​ នៅ​ពី​ក្រោយ​ចាំ​ប្រឹក្សា​ផ្តល់​យោបល់​គាំទ្រ​បង​រហូត។ ជូនពរ​អូន​ឱ្យស្រលាញ់​ប្តី​ខ្លាំង​ៗ។ Happy Birthday My Love”។

សូម​ជម្រាប​ថា ឧកញ៉ា​ ហេង បូរិន ​ជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុង​រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ លោកឧកញ៉ា ​ក៏​​ជា​អគ្គនាយកគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំមួយ​នៅ​ស្រុក​ខ្មែរ​ ផងដែរ។ សម្រាប់​ជីវិត​គ្រួសារ ​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​​រយៈពេល​ជាង ១០ឆ្នាំ បច្ចុប្បន្ន​លោក​ឧកញ៉ា និង​លោកស្រី លី ហ្គេកឆេង មានបុត្រធីតា​ចំនួន ២នាក់ (ស្រីម្នាក់)៕