អ្នកឧកញ៉ា ឧកញ៉ា ៣រូប ចូលរួមវេទិកាចែករំលែកចំណេះដឹងអំពីសហគ្រិនភាព របស់វិទ្យាស្ថាន EDI

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ជា រតនា ប្រធានស្ថាបនិក​ក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON Group), ឧកញ៉ា សុខ ពិសិដ្ឋ ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ឧកញ៉ា ប៉ិច បូឡែន ​​អគ្គនាយក​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ​​កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ​​បាន​អញ្ជើញ​ចូលរួម​វេទិកាចែករំលែកចំណេះដឹងទាក់ទងនឹងសហគ្រិនភាព និងការ​អភិវឌ្ឍ​ធនធានមនុស្ស និងជប់លៀងថ្លែងអំណរគុណដៃគូអាជីវកម្មជាង១៦០ ដែល​រៀបចំ​ដោយ​វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) នៅសណ្ឋាគារ សាន់ & មូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ខាង​លើ​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​​​ថ្នាក់ដឹកនាំ​ បុគ្គលិក សាស្ត្រាចារ្យ និង​ភ្ញៀវកិត្តិយស​​ជា​ច្រើន​នាក់ រួម​ទាំង​លោក​បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ផង​ដែរ។

លោក​ឧកញ៉ា ប៉ិច បូឡែន ស្ថាបនិក​វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) ​​បាន​លើក​ឡើង​លើ​ទំព័រហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃទី០១ ខែកុម្ភៈ​នេះ​ យ៉ាង​ដូច្នេះ​ថា៖ “​​បើកឆាកឆ្នាំថ្មីជាមួយនឹងការគាំទ្រសេវា ៤០វគ្គសិក្សា ក្នុងថ្ងៃថ្លែងអំណរគុណដៃគូ។ សូម​អរគុណក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិនានាដែលបានគាំទ្រ វិទ្យាស្ថាន អភិវឌ្ឍវិស័យអប់រំ Educational Development Institute – EDI អស់រយៈពេល១៦ឆ្នាំមកនេះ”។

សូម​ជម្រាប​ថា ​​វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ​ គឺ​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់​វេសឡាញ អេឌ្យូខេសិន គ្រុប ​(Westline Education Group) ដែល​បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ២០០៧ និង​ផ្តោតលើសេវា​បណ្តុះបណ្តាលបុគ្គលិក សេវា​ប្រឹក្សាយោបល់និងស្រាវជ្រាវអាជីវកម្ម ប្រឹក្សាយោបល់ទៅសិក្សានិងរស់នៅក្រៅប្រទេស និងសេវាប្រលងតេស្ត​អន្តរជាតិ​ជាច្រើន ដូចជា​ប្រលងទៅធ្វើការនៅជប៉ុន, TOEFL, Pearson, CFA និង​ CPA ជាដើម៕