ប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ បានបង្ហាញពីចំនួនភ្ញៀវទេសចរបរទេស មានការកើនឡើងរហូតដល់ទៅ ១១៥% ក្នុងចំនួន ១៣,៦ លាននាក់ នៅក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងចំនួនភ្ញៀវទេសចរ ត្រឹមតែ ៦,៣ លាននាក់ ក្នុងឆ្នាំ២០២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញការកើនឡើងនៃការមកដល់របស់ភ្ញៀវបរទេសនេះ ត្រូវបានជំរុញជាពិសេសដោយ អ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី (២,៣ លាននាក់) ចិន (១,៤ លាននាក់) និងម៉ាឡេស៊ី (១,១ លាននាក់) ខណ:ក៏មកពីទីផ្សារសំខាន់ៗផ្សេងទៀតរួមមាន អូស្ត្រាលី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ផងដែរ។
ទន្ទឹមនឹងនេះ ចំពោះចំណូលដែលទទួលបានពីវិស័យទេសចរណ៍របស់ប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថាមានចំនួនចន្លោះពី ២៤,៥ពាន់លានដុល្លារសិង្ហបុរី (១៨,២ពាន់លានដុល្លារ) ដល់ ២៦ពាន់លានដុល្លារសិង្ហបុរី សម្រាប់ឆ្នាំ២០២៣ ទាំងមូល ពោលគឺលើសពីអ្វីដែលក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ធ្លាប់បានព្យាករទុក ថាមានចន្លោះពី ១៨-២១ពាន់លានដុល្លារសិង្ហបុរី ទៅទៀត។
ជម្រាបជូនផងដែរថា សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៣ ប្រទេសចិន ឥណ្ឌូនេស៊ី និងអូស្ត្រាលី បានរួមចំណែកបង្កើតប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍របស់សិង្ហបុរីច្រើនជាងគេ ដោយមិនរាប់បញ្ចូលទាំងការទស្សនា ការកម្សាន្ត និងការលេងល្បែងកាស៊ីណូ៕