គណៈប្រតិភូកូរ៉េខាងជើង គ្រោងបំពេញទស្សនកិច្ចទៅរុស្ស៊ីនាពេលឆាប់ៗ

អន្តរជាតិ

គណៈប្រតិភូប្រទេសកូរ៉េខាងជើង គ្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នាថ្ងៃទី១៣ ខែកុម្ភៈខាងមុខ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន RIA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា សមាជិកសភារុស្ស៊ី លោក Kazbek Taysaev ក៏បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានទៀតថា គណៈប្រតិភូរុស្ស៊ី ក៏កំពុងមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នាខែមីនាខាងមុខដូចគ្នា។

គួសបញ្ជាក់ដែរថា ប្រទេសរុស្ស៊ី បានរឹតចំណងមិត្តភាពជាមួយកូរ៉េខាងជើង និងបណ្ដាប្រទេសដៃ ដែលចាត់ទុកសហរដ្ឋអាមេរិកជាសត្រូវ ដែលមានដូចជាប្រទេសអ៊ីរ៉ង់ជាដើម ខណៈការរឹតចំណងមិត្តភាពមួយនេះហើយ បានបណ្ដាលឲ្យមហាអំណាចលោកខាងលិច កាន់តែបង្កើនភាពប្រុងប្រយ័ត្នជាមួយរុស្ស៊ី។

ជម្រាបបន្ថែមថា សម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរុស្ស៊ី ដែលគ្រោងធ្វើឡើងនាខែមីនាខាងមុខ ទំនងអាចលេចវត្តមានរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ឡើយ ដ្បិតកាលពីឆ្នាំមុន បុរសខ្លាំងរុស្ស៊ី ទទួលយកការអញ្ជើញពីមេដឹកនាំកំពូល គីម ជុងអ៊ុន សម្រាប់បំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្ដី ក៏ប៉ុន្តែមិនបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទជាក់លាក់ឡើយ គ្រាន់តែបង្ហើបថា វានឹងកើតឡើងនាពេលឆាប់ៗ៕