មាស គឺជាប្រភេទមួយនៃការជួញដូរជាសកល ដែលត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ បើទោះបីជាក្រដាសប្រាក់ហាក់មានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងក៏ពិតមែន ប៉ុន្តែ “មាស” គឺនៅតែត្រូវបានចាត់ទុកជារូបិយវត្ថុដ៏មានតម្លៃលើវិស័យពាណិជ្ជកម្មដដែល។
ជាទូទៅ ប្រទេសនីមួយៗតែងតែមានទុនបម្រុងជាតិ ខណៈភាគច្រើនពួកគេតែងយករូបិយប័ណ្ណលុយដុល្លារជាធំ ដោយសារលុយដុល្លារគឺជារូបិយប័ណ្ណមានការទទួលស្គាល់ទូទាំងពិភពលោក ប៉ុន្តែប្រទេសមហាអំណាចមួយចំនួនក៏បានសន្សំមាសជាទុនបម្រុងរបស់ពួកគេផងដែរ។
មូលហេតុដែលមហាអំណាចធំៗ តែងតែសន្សំមាសជាទុនបម្រុងជាតិនោះ គឺដោយសារតម្លៃនៃហាងឆេងមាស គឺមានលំនឹងល្អ ផ្ដល់ការគាំទ្រដល់រូបិយវត្ថុក្នុងស្រុក និងកាន់តែមានតម្លៃខ្លាំង នៅពេលដែលមានវិបត្តិសង្គ្រាម ឬវិបត្តិសេដ្ឋកិច្ចផ្ទុះឡើយ។
ខាងក្រោមនេះ គឺជាប្រទេសចំនួន១០ ដែលមានទុនបម្រុងមាសច្រើនបំផុតលើលោក ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយគេហទំព័រ World Gold Council៖
១/សហរដ្ឋអាមេរិក មានទុនបម្រុងមាសសរុប ៨ ១៣៣,៥តោន សរុបជាទឹកប្រាក់ ៤៨៩,១ពាន់លានដុល្លារ
២/ប្រទេសអាល្លឺម៉ង់ មានទុនបម្រុងមាសសរុប ៣ ៣៥២,៦តោន សរុបជាទឹកប្រាក់ ២០១,៦ពាន់លានដុល្លារ
៣/ប្រទេសអ៊ីតាលី មានទុនបម្រុងមាសសរុប ២ ៤៥១,៨តោន សរុបជាទឹកប្រាក់ ១៤៧,៤ពាន់លានដុល្លារ
៤/ប្រទេសបារាំង មានទុនបម្រុងមាសសរុប ២ ៤៣៦,៩តោន សរុបជាទឹកប្រាក់ ១៤៦,៥ពាន់លានដុល្លារ
៥/សហព័ន្ធរុស្ស៊ី មានទុនបម្រុងមាសសរុប ២ ៣៣២,៧តោន សរុបជាទឹកប្រាក់ ១៤០,៣ពាន់លានដុល្លារ
៦/ប្រទេសចិន មានទុនបម្រុងមាសសរុប ២ ១៩១,៥តោន សរុបជាទឹកប្រាក់ ១៣១,៨ពាន់លានដុល្លារ
៧/ប្រទេសស្វីស មានទុនបម្រុងមាសសរុប ១ ០៤០តោន សរុបជាទឹកប្រាក់ ៦២,៥ពាន់លានដុល្លារ
៨/ប្រទេសជប៉ុន មានទុនបម្រុងមាសសរុប ៨៤៦តោន សរុបជាទឹកប្រាក់ ៥០,៨ពាន់លានដុល្លារ
៩/ប្រទេសឥណ្ឌា មានទុនបម្រុងមាសសរុប ៨០០,៨តោន សរុបជាទឹកប្រាក់ ៤៨,២ពាន់លានដុល្លារ
១០/ប្រទេសហូឡង់ មានទុនបម្រុងមាសសរុប ៦១២,៥តោន សរុបជាទឹកប្រាក់ ៣៦,៩ពាន់លានដុល្លារ៕