នៅខែដំបូងដើមឆ្នាំ២០២៤ កម្ពុជារកចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណជាង ៥.៤លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមសេចក្ដីប្រកាសនេះ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរអន្តរជាតិទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន១១៥,៥៣២នាក់ កើន៤៩.២០% ទទួលបានចំណូល ៥,៤៩៨,០៥៤ដុល្លារ កើនឡើង៥០.៩០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
ចំណូលដែលបានមកការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ បានឧបត្ថម្ភដល់មូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួន២៣១,០៦៤ដុល្លារ ។
សូមរំលឹកថា នៅឆ្នាំ២០២៣កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារ កើនឡើងចំនួន២២២.៦៨%៕