ថ្ងៃចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែខិតជិតមកដល់ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បង្ហាញសម្រស់ បូឌីកា រីសត ឈរបង្អួតរាងត្រៀមចាំទទួលភ្ញៀវទេសចរណ៍។
អ្នកឧកញ៉ា បានបង្ហោះសារអមដោយរូបភាពរីសត បូឌីកា ជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពី ល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា «លើកនេះមិនមែនកោះស្តេចទេ រួចរាល់ដើម្បីទទួលភ្ញៀវក្នុងឱកាសចូលឆ្នាំចិន កក់ ថ្ងៃនេះ គេងស្អែកហ្មង»។
បូឌីកា រីសត មានទីតាំងស្ថិតនៅកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ។ ងាកមកមើលសម្រស់របស់រីសតមួយកន្លែងនេះ ពិត ជា ស្រស់ស្អាត ស័ក្តសមបំផុតជាកន្លែងសម្រាប់សម្រាកលំហែកាយរបស់ភ្ញៀវគ្រប់រូប ដែលបានអញ្ជើញមកដល់។ បូឌីកា រីសត មានទេសភាពអមចម្រុះ នៅផ្នែកខាងក្រោយព័ទ្ធដោយព្រៃភ្នំខៀវស្រងាត់ ចំណែកឯខាងមុខវិញ គឺមានទឹក សមុទ្រ ថ្លាឆ្វង់ រួមជាមួយខ្សាច់ដ៏ស្រស់ស្អាត។
សូមជម្រាបជូនថា អ្នកឧកញ៉ា សួរ វីរៈ មានរីសតជាច្រើនកន្លែងទៀតរួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕