ស្រីនា សម្រេចក្ដីស្រមៃលោកប៉ា អ្នកម៉ាក់ ទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃក្នុងគម្រោង សុខាអចលនទ្រព្យ អ្នកឧកញ៉ា សុខ គង់

អាជីវកម្ម

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន សុខាអចលនទ្រព្យ របស់ អ្នកឧកញ៉ា សុខ គង់ បានរៀបចំកម្មវិធីមួយឈ្មោះថា Sokha Real Estate Networking Night ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូប ជាពិសេសក៏មានវត្តមាន​របស់ កញ្ញា ស្រីនា ដែលទើបនឹងបានសម្រេចក្ដីស្រមៃជូនលោកអ្នកមានគុណ គឺការទិញផ្ទះវីឡាដ៏ស្រស់ស្អាតមួយក្នុង បុរី មរកតឋានសួគ៌​ របស់ក្រុមហ៊ុន​ សុខា​ រៀល​ អុីស្តេត​ នាទីក្រុងឋានសួគ៌បូកគោ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកម្មវិធីជំនួប Sokha Real Estate Networking Night កញ្ញា ស្រីនា ដែលមហាជនជាច្រើនស្គាល់ច្បាស់ថា ជា​តារាសម្ដែងដ៏មានប្រជាប្រិយភាពនៅតាមបណ្ដាញសង្គម បានបញ្ជាក់ថា កញ្ញា បានសម្រេចចិត្តទិញផ្ទះវីឡាមួយ ទុកជូន​ជាកាដូដ៏ពិសេស និងជាការដឹងគុណចំពោះប៉ាម៉ាក់ជាទីស្រលាញ់របស់ខ្លួន ក៏ដោយសារតែមើលឃើញពីសក្ដានុពល និង​ចំណុចទាក់ទាញដ៏ពិសេស របស់បុរី មរកតឋានសួគ៌​។

ស្រីនា បានបញ្ជាក់ថា៖ “ប៉ារបស់ខ្ញុំ គាត់ធ្លាប់ប្រាប់ខ្ញុំថា ទីក្រុងបូកគោ ជាទឹកដីធម្មជាតិដ៏ស្រស់ត្រកាលមួយប្រចាំប្រទេស​កម្ពុជា ប្រៀបបានឱសថ អាចព្យាបាលអារម្មណ៍ហត់នឿយ ពេលបានទៅកម្សាន្ត ឬស្នាក់នៅទីនោះ។ ហើយទីបំផុតពួកខ្ញុំ ក៏បានសម្រេចបំណងជូនលោកប៉ា និងអ្នកម៉ាក់ ពិតប្រាកដមែន”។

កម្មវិធី Sokha Real Estate Networking Night គឺបង្កើតឡើង ដើម្បីថ្លែងអំណរគុណចំពោះអតិថិជន ដែលបានគាំទ្រ ដល់គម្រោងអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុន សុខាអចលនទ្រព្យ ក៏ដូចជាបង្កើនទំនាក់ទំនង ចំណេះដឹង និងឱកាស​នៃ​ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីការមានផ្ទះ​នៅលើ​កំពូល​ភ្នំបូកគោ ដ៏ស្រស់ស្អាត។

លោកឧកញ៉ា សាយ សុភ័ត្រា នាយកផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន​ សុខា​ រៀល​ អុីស្តេត​ មានប្រសាសន៍ថា៖ ចាប់តាំង​ពីមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលអនុញ្ញាតឱ្យមានការធ្វើដំណើរ​ចេញពីផ្លូវ​ល្បឿនលឿន កាត់ផ្លូវជាតិជាតិលេខ៤ សំដៅមកផ្លូវបេតុងធ្វើថ្មី ឆ្ពោះមកទីក្រុងបូកគោ ក៏ដូចជាផ្លូវជាតិលេខ ៣ បានរួម​ចំណែកឱ្យប្រជាពលរដ្ឋធ្វើដំណើរមកកម្សាន្ត និងអ្នកវិនិយោគអចលនទ្រព្យទិញផ្ទះលម្ហែ និងទុកវិនិយោគ ជាមួយក្រុមហ៊ុន​ សុខា​ រៀល​ អុីស្តេត​ នាទីក្រុងឋានសួគ៌បូកគោ កាន់តែច្រើន។

លោកឧកញ៉ា បន្ថែមថា៖ ខ្ញុំអាចនិយាយបានថា គម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោ ក្រុមហ៊ុន​ សុខា​ រៀល​ អុីស្តេត​ ជាតំបន់​ទេសចរណ៍ប្រវត្តិសាស្ត្រមានទេសភាពខ្យល់អាកាសដ៏ល្អបរិសុទ្ធ និងជាគម្រោងអចលនទ្រព្យដ៏ល្អ​ឥតខ្ចោះតែមួយគត់​នៅ​កម្ពុជា ដែលមានសក្ដានុពលនៅក្បែរផ្លូវទឹក ផ្លូវអាកាស ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិខ្វាត់ខ្វែងគួរឱ្យចង់រស់នៅ និងវិនិយោគ​រយៈ​ពេលវែង។

ក្រុមហ៊ុន សុខាអចលនទ្រព្យ មានប្រភេទផ្ទះជាច្រើនជម្រើស ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដូចជា ប្រភេទ​ផ្ទះល្វែង វីឡាព្រីនស៏ វីឡាឃ្វីន និងវីឡាឃីងជាដើម។ សម្រាប់ព័ត៌មានបន្ថែម៖ Metfone: 067 200 777, 066 200 777 Smart: 098 200 777 Cellcard: 099 200 777, 061 200 777៕