ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមមួយនៅឯក្រុងព្រះសីហនុ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ជនសង្ស័យទាំង៦នាក់ រួមទាំងឧកញ៉ាសុខ ប៊ុន ត្រូវបានបញ្ជូនឡើងទៅកាន់អយ្យការអមតុលាការដោយមានការការពារពីមន្ត្រី ACU ប្រមាណ២០នាក់ឯណោះ ៕
ប្រភព៖ swiftnewsdaily