ស្ដេចអង់គ្លេស ពិនិត្យឃើញមានរោគសញ្ញាជំងឺមហារីក

អន្តរជាតិ

បន្ទាប់ពីឡើងគ្រងរាជ្យជាស្ដេចនៃចក្រភពអង់គ្លេសអស់រយៈពេល ១៨ខែ ព្រះមហាក្សត្រ King Charles ត្រូវបានពិនិត្យក្រុមគ្រូពេទ្យពិនិត្យសុខភាព និងរកឃើញពីរោគសញ្ញានៃជំងឺមហារីក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា វិមាន Buckingham Palace ក៏បានប្រកាសដែរថា ស្ដេចអង្គនេះ នឹងផ្អាកការបង្ហាញវត្តមាននៅតាមទីសាធារណៈ ដើម្បីសម្រាកព្យាបាលជំងឺ ហើយទ្រង់ក៏រំពឹងថា នឹងអាចវិលមកបំពេញតួនាទីវិញនាពេលឆាប់ៗផងដែរ។

ទាក់ទងនឹងរោគសញ្ញានៃជំងឺមហារីករបស់ទ្រង់ មិនត្រូវបានគេទម្លាយឲ្យដឹងថា ជាមហារីកប្រភេទអ្វី និងស្ថិតនៅដំណាក់កាលណាឡើយ គ្រាន់តែប្រភពជិតស្និទ្ធមួយបង្ហើបថា ទ្រង់តែងតែធ្វើការបាត់ប្រាណបានទៀងទាត់ និងមានរបបអាហារយ៉ាងល្អ ដូច្នេះស្ថានភាពជំងឺមិនជាធ្ងន់ធ្ងរប៉ុន្មានឡើយ។

សូមជម្រាបដែរថា ព្រះមហាក្សត្រ King Charles III ដ្បិតមិនសូវជាមានប្រជាប្រិយភាព ដូចជាព្រះមាតាទ្រង់ ព្រះមហាក្សត្រី Queen Elizabeth II ក៏ប៉ុន្តែទាំងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំង តែងតែទទួលស្គាល់នូវការខិតខំប្រឹងប្រែង និងការលះបង់ចំពោះភារកិច្ចរបស់ទ្រង់៕