លោក គុយ សុផល ទទួលគោរមងារ «ឧកញ៉ា មហាមន្ត្រី គុយ សុផល»

ជុំវិញ​ឧកញ៉ា


លោក គុយ សុផល ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ប្រាសព្រះរាជទានគោរមងារជា «ឧកញ៉ា មហាមន្ត្រី គុយ សុផល»។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៤៨ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជក្រឹត្យព្រះមហាក្សត្រ ទ្រង់យល់ថា លោក គុយ សុផល ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំង កាយចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញភារកិច្ចថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ, ថ្វាយសម្តេចព្រះមហាក្សត្រី និងជូនក្រសួងព្រះបរមរាជវាំង ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

លោក សុផល គឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។

ក្នុងលិខិតអបអរសាទរដល់លោក គុយ សុផល សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា «ជាយូរឆ្នាំមកហើយ ឧកញ៉ា មហាមន្ត្រី បានសម្របសម្រួលការងារស្ថាប័នរបស់រាជរដ្ឋាភិបាល ជាមួយស្ថាប័នព្រះមហាក្សត្រ ប្រកបដោយភាពរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់»៕