ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានបរិច្ចាគរថយន្តសង្គ្រោះបន្ទាន់ ចំនួន ១គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជំទាវឧកញ៉ា តែងតែចុះធ្វើសកម្មភាពជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែររងគ្រោះដោយជំនន់ទឹកភ្លៀង និងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ បានឪ្យដឹងថា “ដោយបានមើលឃើញពីកង្វះខាតឡានសង្រ្គោះបន្ទាន់ ម៉ែរួយនិងក្រុមហ៊ុនរួយអ៊ិនហ្វីនិធី បានបរិច្ចាកឡានសង្គ្រោះបន្ទាន់មួយគ្រឿង តម្លៃជិត20000$ ជួយដល់មន្ទីរពេទ្យបង្អែក អូរជ្រៅ ខេត្តបន្ទាយមានជ័យ”។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន រួយ បានចូលរួមបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ជូនដល់សម្ដេចតេជោ សំរាប់ជួយសំរួលដល់បងប្អូនប្រជាពលរដ្ធខ្មែរ ដែលទទួលរងគ្រោះលំបាកដោយជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។