ឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ក្នុង បុរី ហេង បូរិន គ្រុប ជាច្រើននាក់ និងបានផ្តល់ជាអំណោយមួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំចិន នៅការិយាល័យលក់បុរី ហេង បូរិន គ្រុប ដែលមានទីតាំងស្ថិតនៅ ។ កាន់តែពិសេសជាងនេះទៀតនោះ លោកឧកញ៉ាអគ្គនាយក បុរី ហេង បូរិន ក៏បានលេងហ្គេមកម្សាន្ត ចាប់អាំងប៉ាវផ្សងសំណាងហេង ហេង ជាមួយក្រុមការងារបុគ្គលិកការិយាល័យផងដែរ។
ឧកញ៉ា ហេង បូរិន បានលើកឡើងលើទំព័រហ្វេសប៊ុក នៅព្រឹកនេះថា៖ ថ្ងៃនេះ លោកបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ក្នុង បុរី ហេង បូរិន គ្រុប។ លោកឧកញ៉ាបន្តថា៖ “ក្នុងឱកាសនេះ លោកបានឆ្លៀតផ្ដល់អំណោយជាអង្ករ ត្រីខ មី ថវិកា និងផ្ដល់អាំងប៉ាវដល់បុគ្គលិក និងកម្មកររបស់បុរីផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកសូមជូនពរដល់បុគ្គលិក និងបងប្អូនកម្មករទាំងអស់ សូមមានសុខភាពល្អ និងសុខសុវត្ថិភាព តាមផ្លូវធ្វើដំណើរនាឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផងដែរ” ។
សូមជម្រាបថា ឧកញ៉ា ហេង បូរិន ជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិស័យសំណង់ និងអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ លោកឧកញ៉ា ត្រូវបានគេសង្កេតឃើញថា ជាថ្នាក់ដឹកនាំក្រុមហ៊ុនមួយរូប ដែលតែងយកចិត្តទុកដាក់ខ្ពស់ ដល់បុគ្គលិកក្រោមឱវាទ តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តផ្សេងៗ ជាពិសេសបុគ្គលិកដែលមានស្នាដៃ។ ក្រៅពីជាម្ចាស់គម្រោងបុរី ហេង បូរិន លោកឧកញ៉ា ហេង បូរិន ក៏ជាអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ធំមួយប្រចាំប្រទេសកម្ពុជាផងដែរ ។
គម្រោងបុរី ហេង បូរិន ជាគម្រោងវិនិយោគដោយក្រុមហ៊ុន ហេង បូរិន គ្រុប លាតសន្ធឹងលើផ្ទៃដីជាច្រើនហិកតា ស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោមការវិនិយោគ និងដឹកនាំដោយផ្ទាល់ពីលោកឧកញ៉ា ហេង បុរីន បុរី ហេង បូរិន គ្រុប បានបន្តសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនជាបន្តបន្ទាប់ ។ ក្រៅពីមានជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងប្រភេទ E0, E1 បច្ចុប្បន្នបុរី ក៏កំពុងសាងសង់ប្រភេទផ្ទះលីងវីឡា លក់ក្នុងតម្លៃត្រឹមតែ 39,000$ ឬបង់រំលស់ប្រចាំខែត្រឹមតែ 290$ តែប៉ុណ្ណោះ៕
បុរី ហេង បូរិន លើសពីលំនៅឋានដ៏កក់ក្ដៅ!