មហាសេដ្ឋីម្នាក់ទៀតហើយ ដែលសុខចិត្តបោះចោលសញ្ជាតិរុស្ស៊ី

អន្តរជាតិ

ថ្មីៗនេះ លោក Vasily Anisimov ដែលជាមហាសេដ្ឋីមួយរូប ត្រូវបានគេដឹងថា លោកបានបោះបង់ចោលសញ្ជាតិរុស្ស៊ី ហើយកាន់លិខិតឆ្លងដែនតែមួយប៉ុណ្ណោះ គឺក្លាយជាជនជាតិក្រូអាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ក្រុមហ៊ុនស្រាវូដកា Putinka និងក្រុមហ៊ុនអចលនទ្រព្យ Coalco រូបនេះ បានបង្ហើបប្រាប់​បណ្ដាញសារព័ត៌មានថា លោកបានបោះបង់ចោលសញ្ជាតិរុស្ស៊ីតាំងពីខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ ក៏ប៉ុន្តែទើបនឹងបង្ហាញព័ត៌មានមួយនេះជាសាធារណៈប៉ុណ្ណោះ។

រំលឹកបន្តិចថា លោក Anisimov ទទួលបានសញ្ជាតិក្រូអាត កាលពីឆ្នាំ២០០៣ នៅពេលដែលលោក​បានចាយលុយប្រហែល ១១លានដុល្លារ ទៅក្នុងប្រទេសជាសមាជិក EU មួយនេះ។

គួសបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ លោក Anisimov មានទ្រព្យសម្បត្តិប្រហែល ១,៦ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបង្ហាញពីគេហទំព័រ Forbes។

សូមជម្រាបដែរថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន ធុរកិច្ចជន ក៏ដូចជាមហាសេដ្ឋីរុស្ស៊ីមួយ​ចំនួន បានសុខចិត្តបោះបង់សញ្ជាតិរុស្ស៊ី ដើម្បីគេចវែសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីមហាអំណាចលោកខាងលិច ក៏ដូចជាបង្ហាញពីការប្រឆាំងនឹងការធ្វើសង្គ្រាមផងដែរ៕