បន្ទាយមានជ័យ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រុមលោកឧកញ៉ាវ័យក្មេងពោពេញដោយបេះដូងមនុស្សធម៌ទាំង៨រូបនៅព្រឹកថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០២០ នេះបាននាំយកអំណោយមកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់១,០០០គ្រួសា ក្នុងភូមិលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការលើកឡើង ពីលោក ឧកញ៉ា ហ៊ួត ជា អំណោយទាំងនោះសរុបជាទឹកប្រាក់80000$ ដោយ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន។
ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនៃក្រុមហ៊ុនT.O.I.C
Group នោះរួមមាន៖
១- ឧកញ៉ា អ៉ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group។
២- ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា។
៣- ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប។
៥- ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង។
៦- ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង។
៧- ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM។
៨- ឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌។
យោងតាមប្រសាសន៍របស់លោកឧកញ៉ា
នួន អក ម្ចាស់រីសតកំពតឋានសួគ៌បានបញ្ជាក់ឲ្យដឹងថា
ការចែកជូនអំណោយស្បៀងអាហារដល់ប្រជាពលរដ្ឋនេះ
គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា<<ជួយគ្នាក្នុងគ្រាមានអាសន្ន>>
ទើបក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនៃក្រុមហ៊ុនT.O.I.C
Group ចុះនាំអំណោយមកចែកដោយផ្ទាល់នេះ។
សកម្មភាពខាលើ មិនមែនជាលើកទី១ ឡើយរបស់ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនៃក្រុមហ៊ុនT.O.I.C Group នេះ កន្លងមកអ្នកជំនួញវ័យក្មេងនៃ ក្រុមមួយនេះ តែងតែចុះ ធ្វើកិច្ចការសប្បុរសធម៌ជាច្រើនលើកមកហើយ ។
សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញសារព័ត៌មាន ទទួលបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជនត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងត្រូវធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕