ឧកញ៉ា ពីររូបជាប់ឈ្មោះជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងអាណត្ដិថ្មី

ជុំវិញ​ឧកញ៉ា

នៅក្នុងឱកាសមហាសន្និបាតប្រចាំឆ្នាំ២០២៤ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្មី សម្រាប់អាណត្ដិឆ្នាំ២០២៤-២០២៥។ ជាលទ្ធផលមាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៣ បានជាប់ឆ្នោត ក្នុងនោះមានលោកស្រី ឌិត នីតា ទទួលបានសេចក្ដីទុកចិត្តធ្វើជាប្រធានសមាគម ចំណែកលោក សុខ វឿន ជាប់ឆ្នោតជា អនុប្រធាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន CMA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ហួត អៀងតុង

តាមរយៈសេចក្ដីប្រកាសនេះ ឧកញ៉ា ចំនួន២រូបបានជាប់ឈ្មោះជាសមាជិករបស់សមាគម ដែលក្នុងនោះមានដូចជា ឧកញ៉ា ឈុន សុភ័ក្រ្ដ ជានាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក និងឧកញ៉ា ហួត អៀងតុង ស្ថាបនិក និងជា​ប្រធានអគ្គនាយក​ធនាគារ ហត្ថា ម.ក។ ក្រៅពីនោះ លោក ដួស ឌីន, លោក គា បូរាណ, លោក ឃូ ប៊ុនទ្រី, កញ្ញា ឃុន សុនីតា, លោក ប៉ា ប៉ុណ្ណរិទ្ធី, លោក ស៊ីម សេនាជាតិ, លោក ឌី ស៊ីថា, លោក ខេង ទីឡែន និងលោក Yannick Nicolas MILEV ក៏ជាប់ឆ្នោតក្លាយជាសមាជិករបស់សមាគមផងដែរ។

ឧកញ៉ា ឈុន សុភ័ក្រ្ដ

សូមជម្រាបជូនថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៤ ក្នុងគោលបំណងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ សម្បូរបែប ទាន់ពេលវេលា តាមប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយការ ទទួលខុសត្រូវនិងនិរន្តរភាព ព្រមទាំងធានានូវសុវត្ថិភាព វិបុលភាព និងនិរន្តរភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕