អំឡុងពេលចូលឆ្នាំថ្មី ប្រាក់ចំណូលវិស័យទេសចរណ៍ចិន កើនឡើងជិត ៨៨ពាន់លានដុល្លារ

អន្តរជាតិ

ការធ្វើដំណើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បានបញ្ចប់កាលពីថ្ងៃទី១៧ ខែកុម្ភៈ ហើយក្នុងនោះវិស័យទេសចរណ៍ចិន កើនចំណូលបានក្រាស់ក្រែល និងច្រើនជាងមុនផ្ទុះជំងឺ​រាតត្បាតកូវីដ ១៩ កាលពីឆ្នាំ២០១៩ ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ អំឡុងពិធីបុណ្យចូលឆ្នាំចិន កើនឡើងរហូតដល់ ៤៧,៣% ដល់ចំនួន ៦៣២,៧ពាន់លានយ៉ន់ ឬប្រមាណ ៨៧,៩៦ពាន់លានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២៣។

ប្រាក់ចំណូលដ៏ច្រើនបែបនេះ គឺបង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ចិន ដែលជាសូចនាករយ៉ាងសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ដែលបច្ចុប្បន្ននេះ កំពុងប្រឈមនឹងហានិភ័យ ដោយសារតម្រូវការក្នុងស្រុកមានសភាពខ្សោយ។

សូមជម្រាបដែរថា វិស័យទេសចរណ៍ចិនមានកំណើនខ្លាំងបែបនេះ ដោយសារតែរដ្ឋាភិបាល​បានដាក់ចេញនូវយន្តការលើកកម្ពស់វិស័យទេសចរណ៍នាពេលកន្លង ដូចជា ផ្ដល់ជូននូវទិដ្ឋាការ​រយៈពេលវែងដោយឥតគិតថ្លៃ សម្រាប់ភ្ញៀវអន្តរជាតិជាច្រើនប្រទេស និងលុបចោលនូវការ​រឹតបន្តឹងនានា ដែលធ្លាប់បានអនុវត្ត អំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ជាដើម៕