ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ បញ្ចប់ថ្នាក់អនុបណ្ឌិតមកពីអង់គ្លេស ក្លាយជាថ្នាក់ដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LBP

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងទូទៅ គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុី (LBP Microfinance Plc.) គឺជាបញ្ញវន្ត​​វ័យ​ក្មេង​មួយ​រូប​ ដែល​បាន​បញ្ចប់ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ជំនាញ​ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ London School of Economics and Political Science នៅប្រទេសអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរបាយការណ៍​ប្រចាំឆ្នាំ​របស់​​គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ​​បាន​ឱ្យ​ដឹង​ថា ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ ជាសមាជិក​ក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងទូទៅ ហើយ​​ក៏​ជាតំណាងរបស់ប្រធានក្រុមប្រឹក្សាភិបាលនៅ អិល ប៊ី ភី។ បន្ថែមពី​នេះ​ លោក​ក៏​មានបទពិសោធន៍ជាច្រើនឆ្នាំ លើការងារគ្រប់គ្រងទូទៅផងដែរ។

លោកឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ ក៏ជា​ថ្នាក់ដឹកនាំ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ និង​ជា​សមាជិក​ទ្រទ្រង់​នៃសមាគមឧកញ៉ាកម្ពុជា។ លោកត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/១៦៤។

សូមជម្រាប​ថា គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុី ត្រូវបានបង្កើតឡើង​​ដោយ​ភាគទុនិកខ្មែរ ១០០% និង​បាន​​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ គ្រឹះស្ថាននេះ មាន អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា ជាប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិក, លោកស្រីឧកញ៉ា ឡាយ ឈុននី ជាសមាជិកក្រុមប្រឹក្សាភិបាល និងជា​ភាគទុនិក, ឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងទូទៅ, លោកស្រីឧកញ៉ា ឡាយ ម៉ូនីកា និងលោកស្រីឧកញ៉ា ឡាយ ឌីណា ជា​សមាជិកក្រុមប្រឹក្សាភិបាល, លោក ប៊ូ រស់ ជាសមាជិក​ក្រុមប្រឹក្សា​ភិបាលឯករាជ្យ និង​លោក មួង សម្បត្តិ សមាជិកក្រុមប្រឹក្សាភិបាល និង​ជា​នាយកប្រតិបត្តិ៕ ​