ខណ្ឌពោធិ៍សែនជ័យមានសង្កាត់ចំនួន៦ ដែលទទួលរងគ្រោះដោយទឹកជំនន់ ដែលមានផ្ទះចំនួន ៤.០៥២ខ្នង រងផលប៉ះពាល់ និងមានប្រជាពលរដ្ឋរងគ្រោះសរុប ១.៣៨២គ្រួសារ មេីនឹង ១៨.៤២២នាក់៕
ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៨២គ្រួសាររស់នៅក្នុងភូមិចំនួន៤៦ ក្នុងសង្កាត់ចំនួន៦ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សូមបញ្ជាក់ថាគ្រួសាររងគ្រោះនីមួយៗទទួលបាន ៖អង្ករ៣០គីឡូក្រាមមី១កេសត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកសុទ្ធអរុណា ១កេស និងឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ។បន្ថែមពីនេះគ្រួសាររងគ្រោះទាំងអស់នៅបានទទួល នំប៉័ងបាក់យ៉ុង ១ដេីម និងទឹកសុទ្ធ ១ដប ដែលឧបត្ថម្ភដោយសាលារាជធានីភ្នំពេញ។