គណបក្សប្រជាជនកម្ពុជា តែងតាំងឧកញ៉ាបណ្ឌិត សំ សុខនឿន ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត សំ សុខនឿន ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចតេជោ នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត សំ សុខនឿន ជាសមាជិកសមាគមឧកញ៉ាកម្ពុជា, ជាប្រធានសមាកមអចលនទ្រព្យសកល និងអគ្គនាយកក្រុមហ៊ុន KW SAM SN Realty ។ ជានិច្ចកាលឧកញ៉ាបណ្ឌិតតែងតែបង្ហាញវត្តមានក្នុងដំណើរទស្សនកិច្ចទៅកាន់បរទេសជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងពេលបំពេញបេសកកម្មការទូត ពាណិជ្ជកម្ម និងវិនិយោគ។

ឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីការងារជំនួញហើយនោះ លោកឧកញ៉ាក៏បានចូលរួមយ៉ាងសកម្មជាមួយគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកបេសកកម្មក្រៅប្រទេស៕