អ្នកឧកញ៉ាមួយរូបស្ថិតក្នុងសមាសភាពគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ជុំវិញ​ឧកញ៉ា

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា យាងព្រះដំណើរអនិច្ចធម្មនាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម ក្នុងព្រះជន្ម ៩៣ ព្រះវស្សា  ដោយព្រះជរាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈការអញ្ជើញទៅដោយផ្ទាល់ភ្លាមៗ ជាពិសេសបានចុះទៅណែនាំ​ និងចាត់តាំងក្រុមការងារជាបន្ទាន់ ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះសពព្រះសង្ឃរាជាធិបតី។

ដើម្បីរៀបចំព្រះរាជពិធីបុណ្យព្រះរាជសពឱ្យបានត្រឹមត្រូវស្របតាមគន្លងព្រះពុទ្ធសាសនា ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ ដោយមានទាំងគណៈសង្ឃនាយក និងសមាសភាពរាជរដ្ឋាភិបាល ៤៣អង្គ/រូប/គណៈកម្មការ។

សេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីនាល្ងាចថ្ងៃទី២៦ ខែកុម្ភៈនេះ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃគណៈមហានិកាយ ជាព្រះប្រធានកិត្តិយស និងអមដោយព្រះអនុប្រធានចំនួន ១១ព្រះអង្គ។ ក្នុងនោះឧបនាយករដ្ឋមន្រ្តីប្រចាំនៃទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត ជាប្រធាន អមដោយអនុប្រធានចំនួន ៦រូប រួមមាន៖ លោក ចម ប្រសិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឈិន កេតនា, លោក ឆាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោក មុី សំបូរ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គីមគុណ ចាងហ្វាងធម្មការនិងសាសនាព្រះ​បរមរាជវាំង៕