ឧកញ៉ា ហេង បូរិន នាំយកអំណោយថវិកានិងសម្ភារៈសិក្សា ជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប និងសហការី ​​បាន​នាំ​យកអំណោយ​ជាថវិកា គ្រឿង​បរិភោគ ​និង​សម្ភារៈសិក្សា​មួយ​ចំនួន ​​ជូន​ដល់​កុមារកំព្រានៅមណ្ឌលមែកឈើ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហេង បូរិន ​​បាន​​​លើកឡើង​លើទំព័រហ្វេសប៊ុក នៅ​​​ថ្ងៃទី២៧ ខែកុម្ភៈ​នេះ​ យ៉ាង​ដូច្នេះ​​ថា៖ “ខ្ញុំរួម​ទាំង​សហការី​ និង​បុគ្គលិក​បុរី​ បានចុះចែកអំណោយ​ក៏ដូចជា​ថវិកា​ គ្រឿងបរិភោគ​ និងសម្ភារ:សិក្សា​ ដល់ក្មេងៗកំព្រា​ ក្នុងមណ្ឌលមែកឈើ​ ដែលគ្រប់គ្រងដោយ​ លោកគ្រូ​ ផន​ ផល្លា។ សូម​ក្មួយ​ៗ​ខិតខំ​រៀន​សូត្រ​ ជៀស​ឆ្ងាយ​គ្រឿងញៀន​ និង​អំពើ​អបាយមុខ​ផ្សេង​ៗ​ដើម្បី​កសាង​អនាគត​ខ្លួន​ ក៏​ដូចជា​សង្គម​ជាតិ​យើង​ឱ្យ​បាន​រុងរឿង”។

នេះគឺជាកម្មវីធីសប្បុរសធម៌​​​មួយ​ទៀត ដែល​លោក​ឧកញ៉ា​ ហេង បូរិន​ រៀបចំឡើងដើម្បីរួមចំណែក​លើកកម្ពស់ជីវភាព​រស់​នៅរបស់កុមារកម្ពុជា។ អំណោយ​សប្បុរសធម៌​នេះ បានផ្តោតលើការទ្រទ្រង់ កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាន​នូវការ​ទំនុកបម្រុង​គ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូច​ជា​ដើម្បីអនាគតកាន់តែប្រសើរ។

សូម​ជម្រាប​ថា ឧកញ៉ា​ ហេង បូរិន ​ជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុង​រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិស័យសំណង់ និងអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ លោក​ឧកញ៉ា ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​​ថា ជាថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​រូប ដែល​តែង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ដល់បុគ្គលិក​ក្រោម​ឱវាទ និង​ការងារ​សប្បុរសធម៌​ជួយ​កុមារ​កំព្រានិងកុមារក្រីក្រ​ជាដើម។ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ លោកឧកញ៉ា ក៏​បាន​ចូលរួម​ជាមួយ​ថ្នាក់ដឹកនាំ​សមាគមឧកញ៉ា​កម្ពុជា នាំយកនូវជំនួយឧបត្ថម្ភជាថវិកា និងសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាសរុបចំនួន ៤០,៣៤៧ ដុល្លារ ជួយដល់កុមារកំព្រា និងអ្នកមើលថែសរុបចំនួន ២៣៤នាក់ នៅមណ្ឌលកុមារកំព្រាចំនួន ៤ ក្នុងខេត្ត​កំពង់ស្ពឺ​ផងដែរ៕