អ្នកដែលស្លាប់ក្នុងការរលំអាគារ៧ជាន់នៅកំពង់សោម មានអ្នកខេត្តព្រៃវែង៦ នាក់និង របួស ៥នាក់ ក្នុងនោះនៅស្រុកកំពង់ត្របែក ២នាក់ សរុបអ្នកស្លាប់៦ និងរបួសរបួស ៥នាក់ ដោយអ្នកស្លាប់បញ្ជូនបាន ៤នាក់ ហើយដែលនាំមកដល់ស្រុកកំណើត និងកំពុងបញ្ជូន ២នាក់ទៀត មកកាន់ស្រុកកំណើតផងដែរ។ អ្នកទាំង៦នាក់ដែលស្លាប់នោះសុទ្ធតែជាអ្នកស្រុក បាភ្នំទាំងអស់ ពិសេសក្នុងឃុំឈើកាច់ និងឃុំជើងភ្នំចំនួន០៥នាក់ (នៅបាត់ខ្លួន០១នាក់ទៀត គឺឈ្មោះ ឆុន ធាន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់) ដោយក្នុងនោះសពដែលត្រូវបានបញ្ជូនមកដល់ក្រុមគ្រួសារសាច់ ញាតិវិញមានចំនួន៤នាក់គឺ៖ ១៖ ស៊ឹម មន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ២៖ ឃុត ចាន់ដេវីត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិមាត់ព្រៃ ឃុំជើងភ្នំ, ៣៖ ឆេង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់, ៤៖ ភួន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់។ ចំពោះសព សយ ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់ នឹងត្រូវបញ្ជូនមកដល់ក្រុមញាតិគ្រួសារវិញ នៅក្នុងអំឡុងអាធ្រាត្រយប់នេះ។ អ្នកភូមិត្រពាំង សាលា ដែលជាភូមិ របស់លោក ឧកញ៉ាឡេង ណាវ៉ាត្រា មានរហូតដល់ទៅ៥នាក់ឯណោះ។
តាមការឲ្យដឹងពី លោក ឡេង ប្រុស បងបង្កើត ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយនិងទុក្ខសោកនាដកម្មរបស់អ្នកភមិតនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា មិនដាច់ចិត្តឡើយ លោកបានឧបត្ថម្ភ ជាទឹកប្រាក់រហូតដល់ទៅ២១ លានរៀល ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ ដើម្បីដោះស្រាយតាមស្ថានភាពជាក់ស្ដែង។
ទទឹមគ្នានោះដែរ គេឃើញមានថ្នាក់ដឹកនាំខេត្ត ក៏បានលោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុកអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ កំលាំងនគរបាល ដែលបានចូលរួមផ្ទាល់ក្នុងពិធីបុណ្យសពជនរងគ្រោះបានពាំនាំនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់រាជរដ្ឋាភិបាលជូនចំពោះគ្រួសារសព។ ក្នុងឱកាសនោះ ក្រុមការងារក៏បានឧបត្ថម្ភដល់គ្រួសារសពក្នុងមួយគ្រួសារចំនួន០២លានរៀលផងដែរ៕