កំណើនសេដ្ឋកិច្ចតៃវ៉ាន់ នឹងមានល្បឿនលឿនបំផុតមួយនៅឆ្នាំនេះ

អន្តរជាតិ

សារព័ត៌មាន CNA បានចុះផ្សាយថា សេដ្ឋកិច្ចតៃវ៉ាន់ដែលពឹងផ្អែកតាមរយៈការធ្វើពាណិជ្ជកម្មនោះ ត្រូវបានគេរំពឹងថានឹងមានការកើនឡើងក្នុងល្បឿនដ៏លឿនមួយនៅឆ្នាំ២០២៤នេះ ដោយសារតែតម្រូវការនៃការនាំចេញផលិតផលបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ហាក់មានកើនឡើងគួរឲ្យកត់សំគាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានថវិកា គណនេយ្យ និងស្ថិតិរបស់តៃវ៉ាន់បាននិយាយនៅថ្ងៃទី២៩ ខែកុម្ភៈថា ផលិតផលក្នុងស្រុកសរុបរបស់តៃរ៉ាន់សម្រាប់ឆ្នាំ២០២៤​នេះ អាចនឹងមានការកើនឡើងខ្ពស់ដល់ទៅចំនួន៣,៤៣% ខណៈបើធៀបនឹងឆ្នាំ២០២៣វិញ កោះតៃវ៉ាន់អាចកត់ត្រាអំពីផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានត្រឹមចំនួន១,៣១% ប៉ុណ្ណោះ។

ជាមួយគ្នានោះ ទីភ្នាក់ងារស្ថិតិបានដាក់ក្តីរំពឹងទៀតថា ការនាំចេញសម្រាប់ឆ្នាំ២០២៤ អាចនឹងមានការកើនឡើង៦,១៤% បើធៀបនឹងទិន្នន័យកាលពីឆ្នាំមុន។

គួរជម្រាបថា តៃវ៉ាន់គឺជាតំណភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលដ៏សំខាន់មួយ ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple Inc និង Nvidia ជាដើមហើយវាក៏ជាប្រភពនៃអ្នកផលិតបន្ទះឈីបដ៏ធំជាងគេបំផុតរបស់ពិភពលោកគឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ផងដែរ៕