ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានពីកោះពេជ្រទៅកោះនរានៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានសរសើរមិនដាច់ពីមាត់ក្រុមហ៊ុនសែលកាត របស់អ្នកឧកញ៉ា គិត ម៉េង ថា មានសេវាល្អ គុណភាពគួរឲ្យទុកចិត្ត។
សម្តេចលើកសរសើរថា សេវាក្រុមហ៊ុន០១២ មិនថាតែនៅក្នុងក្រុង នៅខេត្តឆ្ងាយៗក៏មានសេវាល្អគួរឲ្យទុកចិត្ត។ សម្តេចបញ្ជាក់ថា តាមដឹងរដ្ឋមន្ត្រីនិងមន្រ្តីជាន់ខ្ពស់ភាគច្រើនប្រើសេវាក្រុមហ៊ុនទូរសព្ទមួយនេះ។
សម្តេចក៏ណែនាំឲ្យក្រុមហ៊ុនសែលកាត ធ្វើជាគម្រូនាំមុខគេក្នុងការរៀបចំប្រព័ន្ធសេវាទូរសព្ទដើម្បីបង្កប់ដាក់នៅផ្លូវក្រោមដីនៅចោមចៅ ដែលទើបដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីសម្រួលការប្រើប្រាស់របស់ពលរដ្ឋកុំឲ្យមានការរអាក់រអួល៕
អត្ថបទ៖ ឧកញ៉ាសម្រែ