ថៅកែស្រី ឧកញ៉ា ឡូវ ហ្គេចម៉ី បង្ហាញថ្ងៃចូលរោងជ័យនៃពិធីមង្គលការរបស់ខ្លួនជាផ្លូវការ

ជុំវិញ​ឧកញ៉ា

ថៅកែស្រី ឡូវ ហ្គេចម៉ី ​​ម្ចាស់​ហាង​ ជីអ៊ឹម សំអាងការ ​​នៅ​ព្រឹក​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤​នេះ​ បាន​បង្ហាញ​ថ្ងៃ​ចូលរោងជ័យ​នៃ​ពិធីមង្គលការ​របស់​ខ្លួន​ជា​ផ្លូវការ ជាមួយ​នឹង​កូនកំលោះឈ្មោះ យិត ឌីណារ័ត្ន​ នៅថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីឧកញ៉ា​វ័យក្មេង ​​បាន​លើកឡើង​លើ​ទំព័រហ្វេសប៊ុក​ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ដូច្នេះ​ថា៖ “ពេលវេលាកាន់តែខិតជិត​ទៅដល់ថ្ងៃ ដែលយើងទាំង២នាក់ មិនអាចភ្លេច Dynaroat Yit & Ghechmey Lov។ ១៨-១៩.០៣.២០២៤”។ តាម​ការ​បង្ហាញ​ពី​ទំព័រហ្វេសប៊ុក GM Embellishment ​​​បាន​ឱ្យ​ដឹង​ទៀត​ថា ឆ្នាំនេះ​ជា​ឆ្នាំពិសេសមួយ ដែល​ថៅកែ​ស្រី​របស់​ខ្លួន នឹង​រៀបចំ​សំអាង​​សម្រាប់​ពិធី​មង្គលការ​ខ្លួនឯង​តែ​ម្តង។

គួររំឭកថា កាលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ លោកស្រី​ឧកញ៉ា ឡូវ ហ្គេចម៉ី ​បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​​​ដ៏​ធំ​ស្កឹមស្កៃ​មួយ។ ក្នុងពិធី​នោះ លោកស្រី​ឧកញ៉ា​ បាន​លើកឡើង​ថា លោកស្រី​​​មាន​គ្រប់យ៉ាង​​មក​ដល់​ពេល​នេះ​ ដោយ​សារ​មាន​លោកប៉ា អ្នក​ម៉ាក់ ជាបង្គោល​ដ៏​រឹងមាំ និងមាន​បងប្អូន បងថ្លៃប្អូនថ្លៃល្អៗ​ជាកម្លាំងចិត្ត។ ​

​​សូមជម្រាបថា លោកស្រីឧកញ៉ា​ ឡូវ ហ្គេចម៉ី ​​ជា​កូនស្រីពាណិជ្ជករ និង​ជា​ឥស្សរជន​ជាន់ខ្ពស់​ម្នាក់​គឺ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្អូនស្រី​របស់​លោក ឡូវ សុខសាន អភិបាលស្រុក​កៀនស្វាយ ខេត្តកណ្តាល។ ម្ចាស់ហាង ជីអ៊ឹម សំអាងការ រូប​នេះ ​​​​ត្រូវបាន​ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់គោរមងារ​ជា «ឧកញ៉ា» នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២៕