ឆ្នាំរោង ដ្រាហ្គិនបៀរ ផ្ដល់លាភសំណាងដ៏មហាសាលរង្វាន់រថយន្ត Toyota Hilux និងមាសសុទ្ធរហូតដល់ 168 ក្រាម

សង្គម​ និង​សេដ្ឋកិច្ច

អបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆ្នាំ Dragon ដែលជាឆ្នាំជោគ ឆ្នាំជ័យ ឆ្នាំសប្បាយនាំលាភសំណាងដល់អ្នករាល់គ្នានៅគ្រប់ទិសទី។ ដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ បានចែករំលែកពេលវេលាសប្បាយ លាភសំណាង និងបទពិសោធន៍ថ្មី ប្លែកមិនធ្លាប់មាន ជាមួយអតិថិជននៅក្នុងកម្មវិធី THE DRAGON BOY CONCERT របស់កំពូលតារាចម្រៀងរ៉េបលោក G-Devith និងភ្ញៀវកិត្តិយសពិសេសអ្នកនាង Tep Boprek។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីភាពសប្បាយ លើសពីរសជាតិ និងគុណភាព កាន់តែពិសេសនៅឆ្នាំនេះ ដ្រាហ្គិន ព្រីមៀមដាកបៀរ នឹងផ្តល់លាភសំណាងដ៏មហាសាលដល់អតិថិជន ដូចជារង្វាន់ធំរថយន្តស៊េរីទំនើប Toyota Hilux ម៉ូតូ Honda Click ស៊េរីថ្មី មាសសុទ្ធរហូតដល់ 168 ក្រាម ទឹកប្រាក់សុទ្ធរាប់លានរៀល និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់នៅក្រោមក្រវិលកំប៉ុងដ្រាហ្គិន។  

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ “ដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ គឺជាសក្ខីកម្មនៃការបេ្តជ្ញាចិត្ត និងភាពច្នៃប្រឌិតខ្ពស់របស់យើងខ្ញុំ ក្នុងការផលិតស្រាបៀរដែលមានគុណភាពលំដាប់អន្តរជាតិ រសជាតិថ្មីប្លែកមិនធ្លាប់មាន ដើម្បីផ្តល់ជូននូវបទពិសោធន៍ និងទម្លាប់ថ្មីក្នុងការទទួលទានស្រាបៀរប្រណិតទឹកខ្មៅនៅក្នុងប្រទេសកម្ពុជា ដែលអាចឲ្យអតិថិជនចាប់ផ្តើមសប្បាយជាមួយរសជាតិ និងគុណភាពដ៏ពិតប្រាកដ។ ឆ្នាំនេះ ពិតជាពិសេសសម្រាប់ដ្រាហ្គិន ព្រោះជាឆ្នាំរោង ឆ្នាំ Dragon ដែលយើងនឹងបង្កើតភាពភ្ញាក់ផ្អើល ហើយបន្តចែករំលែកពេលវេលាសប្បាយ ព្រមទាំងផ្តល់លាភសំណាងដ៏មហាសាលដល់អតិថិជននៅគ្រប់ទិសទី។”

អតិថិជននឹងទទួលបានទាំងរសជាតិ និងគុណភាព ទាំងភាពសប្បាយរីករាយ ព្រមទាំងលាភសំណាងដ៏មហាសាលនៅក្រោមក្រវិលកំប៉ុងដ្រាហ្គិន។ ផ្តើមសប្បាយ ផ្តើមឈ្នះជាមួយដ្រាហ្គិន។ បច្ចុប្បន្ន ក្រោមស្លាកសញ្ញា ដ្រាហ្គិន មានផលិតផលក្រាហ្វបៀរប្រណិតទឹកខ្មៅចំនួនពីរ ដែលសម្រិតសម្រាំង ផលិតឡើងដើម្បីភាពឥតខ្ចោះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺដ្រាហ្គិន ព្រីមៀមដាកបៀរ និងដ្រាហ្គិន ណៃត្រូ។ 

ដ្រាហ្គិន ព្រីមៀមដាកបៀរ ជាក្រាហ្វបៀរប្រណិតទឹកខ្មៅដំបូងគេនៅកម្ពុជា ហើយទទួលស្គាល់រសជាតិ និងគុណភាពដោយអ្នកជំនាញស្រាបៀរអន្តរជាតិ ដែលបានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards នៅឆ្នាំ២០២២ ព្រមទាំងបានឈ្នះមេដាយមាសពី Monde Selection Award ឆ្នាំ ២០២៣។ គាស់ក្រវិលកំប៉ុងដ្រាហ្គិននៅថ្ងៃនេះ ហើយទទួលយកលាភសំណាងទាំងអស់គ្នា។

ដ្រាហ្គិន ណៃត្រូ ត្រូវបានផលិតឡើងដើម្បីភាពឥតខ្ចោះតាមបច្ចេកវិទ្យាថ្មីចុងក្រោយ ដោយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់រួមបញ្ចូលនីត្រូហ្សែន (N2) ធ្វើឲ្យដ្រាហ្គិន ណៃត្រូ មានពពុះហ្វូមតូចៗយ៉ាងច្រើន កំហាប់ឡើងខាប់ និងគ្រីមពណ៌ត្នោតនៅផ្នែកខាងលើយ៉ាងក្រាស់ ខុសប្លែកពីស្រាបៀរទូទៅ បង្កើតបានជារសជាតិកាន់តែសម្បូរបែប ក្លិនឈ្ងុយពិសេស និងឆ្ងាញ់ជាប់មាត់។ ផ្តើមសប្បាយជាមួយដ្រាហ្គិន ៕