Pre-Wedding កូនពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី ចំណាយលុយជាង ១៥០លានដុល្លារ

អន្តរជាតិ

កម្មវិធី Pre-Wedding លោក Anant Ambani កូនប្រុសពៅកំពូលអ្នកមានបំផុតនៅអាស៊ី Mukesh Ambani បានបញ្ចប់កាលពីថ្ងៃទី០៣ ខែមីនា ក្រោមការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប ខណៈកម្មវិធីមួយនេះចំណាយលុយអស់ខ្ទង់រយលានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា មហាសេដ្ឋី Mukesh Ambani បានដកលុយពីហោប៉ៅ ១៥២លានដុល្លារ ដើម្បីរៀបចំកម្មវិធីមួយនេះ សម្រាប់កូនប្រុសពៅរបស់លោក។

គួសរំលឹកបន្តិចថា កម្មវិធី Pre-Wedding របស់លោក Anant Ambani និងគូដណ្ដឹងអ្នកនាង Radhika Merchant បានធ្វើឡើងកាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ក្រោមវត្តមានភ្ញៀវកិត្តិយសកំពូលៗ​ដូចជា មហាសេដ្ឋី Bill Gates ស្ថាបនិក Facebook លោក Mark Zuckerberg មហាសេដ្ឋីឥណ្ឌា Gautam Adani ក៏ដូចជាអ្នកនយោបាយ និងអ្នកចម្រៀងល្បីៗឈ្មោះជាច្រើនរូបថែមទៀត។

ជម្រាបបន្ថែមថា Pre-Wedding របស់កូនប្រុសពៅមហាសេដ្ឋីឥណ្ឌារូបនេះ គឺត្រូវបានគេរាយការណ៍ថា ចាយលុយច្រើនជាងពិធីមង្គលការរបស់បងស្រី គឺអ្នកនាង Isha កាលពីឆ្នាំ២០១៨ ដែលចំណាយអស់ប្រហែល ១០០លានដុល្លារថែមទៀត៕